ព័ត៌មានជាតិ
ផ្ដើមពីការស្រលាញ់យុវជន សុខ ម៉េឡុង បង្កើតសួនកសិកម្មឡើងដាំដំណាំចម្រុះ
សួនកសិកម្មមួយដែលមានដំណាំដុះព្រោងព្រាតគួរឲ្យចាប់អារម្មណ៍ ដែលជាស្នាដៃរបស់យុវជននៅខេត្តកណ្ដាល បានមកបង្កើតគំនិតធ្វើ កសិកម្មមានឈ្មោះថា សួនកសិកម្មឡាយហ្គ្រូ ដែលជាគំនិតផ្ដួចផ្ដើមមួយគួរឲ្យកត់សម្គាល់។

”ខ្ញុំមិនចង់ទុកពេលវេលាឲ្យកន្លងហួសទៅមុខនោះទេ ក្នុងនាមខ្ញុំជាយុវជនខ្មែរម្នាក់ខ្ញុំត្រូវធ្វើអ្វីៗឱ្យមានការអភិរក្សខ្លួនឯង និងសង្គមផងដែរ”។ នេះជាសម្ដីដែលមានអត្ថន័យហូរចេញពីក្រអូមមាត់របស់លោក សុខ ម៉េឡុង ដែលមានអាយុ ៣២ឆ្នាំបានបង្កើតរបរកសិកម្ម នៅភូមិជ្រោយមេត្រី ស្រុកមុខកំពូល។
សួនកសិកម្ម ឡាយហ្គ្រូ ដែលទើបតែកើតជិត១ឆ្នាំហើយ ដោយសារតែការចាប់អារម្មណ៍ ទៅលើវិស័យកសិកម្មលោក សុខ ម៉េងឡុង ក៏បានឈប់ពីការងារក្រុមហ៊ុនមួយហើយបែរគំនិតទៅចិញ្ចឹមកង្កែបនៅស្រុកកំណើតរបស់លោកវិញ។

លោកបន្តថា ដំបូងខ្ញុំធ្វើសួនកសិកម្មដំណាំគ្រប់ប្រភេទមួយ នៅបាក់ខែងឯណោះទេ នៅក្នុងឆ្នាំ ២០១៧ តែក្រោយមកខ្ញុំក៏ផ្លាស់ប្ដូរ មកធ្វើនៅ ភូមិជ្រោយមេត្រីវិញ ទើបតែបានជិត១ឆ្នាំប៉ុណ្ណោះ គឺធ្វើនៅឆ្នាំ ២០២២នេះ ដែលមានផ្ទៃដីទំហំជាង 60 A បណ្ដោយ ១២០ ម៉ែត្រ ទទឹង 50 ម៉ែត្រ គឺជួលដីគេទេ។
ពាក់ព័ន្ធការធ្វើសួនកសិកម្មនេះលោកមិនបានបញ្ជាក់ពីតម្លៃជួលដីគេនោះឡើយ លោកបែរសុំបង្ហាញពីការធ្វើកសិកម្មដាំកូនឈើទៅវិញ។លោកបព្ជាក់ថាការដាំដើមឈើគឺដាំមាន៣ ប្រភេទមានដើមឈើហូបផ្លែ ឈើលម្អ និងឈើប្រណិត។

លោកបញ្ជាក់ថា ឈើ ប្រណិតវិញ គឺផ្តោតទៅលើប្រភេទឈើព្រៃ មានដូចជា ឈើប្រយូងហៃណាង ជាពូជឈើនាំចូលពីប្រទេសវៀតណាម តែឥឡូវនេះ គឺយើងបាននាំចូលពីប្រទេសចិនវិញម្តង ដោយមានដើមឈើប្រយូងខ្មែរ ធ្នុង នាងនួន និងបេងជាដើម។ ក្រៅពីនោះ ក៏មានថ្នាលបណ្តុះដំណាំផ្សេងៗ ទៀតរាប់លានដើមផងដែរ។គឺសម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស។
ឯតម្លៃវិញក្នុង១ដើម គឺចាប់ពី ១ដុល្លារ ទៅ ៣០ ដុល្លារ ៤០ ដុល្លារ តាមប្រភេទពូជ ដំណាំ ដែលមានលក់ដុំ និងលក់រាយ។ លោកបញ្ជាក់ទៀតថាសួនកសិកម្មនេះ យើងគ្រាន់តែជួលអ្នកភូមិជិតៗនេះ មកជម្រះស្មៅតែប៉ុណ្ណោះ។ក្រៅពីនោះមានបុគ្គលិក២.៣នាក់មើលថែរសួនដំណាំ។

ដោយការស្រលាញ់របរ កសិកម្មទោះបីមិនទាន់មានចំណូលក្តីតែសម្រាប់ប្អូនប្រុស សុខ លីហួរ ដែលមក ពីស្អាងបានបញ្ជាក់ថាខ្ញុំក៏ស្រឡាញ់របស់កសិកម្មនេះដែរ ខ្ញុំជួយបងប្រុស សុខ ម៉េងឡុងតាំងពីនៅបាក់ខែង រហូតមកដល់ ភូមិជ្រោយមេត្រី ខ្ញុំជាអ្នកថែរក្សាសួននិងដឹកជញ្ជូន រុក្ខជាតិ និងដំណាំ ផ្សេងៗដូចជាកូនឈើ គ្រប់ប្រភេទ ខ្ញុំស្ម័គ្រចិត្តជួយបងប្រុសដោយស្មោះទម្រាំគាត់បានរឹងប៉ឹងមុខជំនួញនេះ។

ដោយឡែក ប្អូនប្រុស សុផា និត វិញក៏មិនខុសគ្នាប៉ុន្មានដែរ គឺ ប្អូនប្រុស បាននិយាយថាខ្ញុំពេញចិត្តនឹងការធ្វើកសិកម្មនេះណាស់ ខ្ញុំមកពីខេត្តព្រៃវែងខ្ញុំក៏ធ្លាប់ធ្វើរបរកសិកម្មនៅឯស្រុកកំណើតដែរ តែពេលនេះ ខ្ញុំ ត្រូវចុះមកភ្នំពេញដើម្បី រកការងារធ្វើ ហើយក៏ខ្ញុំចាប់អារម្មណ៍ជាមួយដំណាំកសិកម្មរបស់ បងប្រុស សុខម៉េងឡុង ខ្ញុំក៏សុំគាត់ចូលធ្វើការជាមួយ តាំងពីនៅបាក់ខែងរហូតមកដល់ ភូមិ ជ្រោយមេត្រីនេះដោយសារឃើញគាត់ជាយុវជនខ្មែរម្នាក់ ដែលស្រឡាញ់និងការធ្វើកសិកម្ម ដោយឡែកមុខរបរនេះសំខាន់ណាស់ខ្ញុំមកធ្វើការនៅទីនេះយើងក៏ចង់រៀនសូត្រយកបទពិសោធន៍ពីគាត់ដើម្បីទៅអនុវត្តន៍ក្រោយថ្ងៃណាមួយខ្ញុំបង្កើតជំនួញដោយខ្លួនឯងដែរ៕

អត្ថបទ៖ រុងរឿង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៨ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា