ព័ត៌មានជាតិ
កម្ពុជារៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីដើម្បីធានាការផ្គត់ផ្គង់ប្រភពអគ្គិសនីឱ្យមានស្ថិរភាព
លោកឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានអះអាងថា កម្ពុជាបានរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីឆ្នាំ២០២១-២០៤០ដើម្បីធានាការផ្គត់ផ្គង់ប្រភពអគ្គិសនីឱ្យមានស្ថិរភាព។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអូទ្រីស ដែលដឹកនាំដោយ លោក Guamur Sucmer ទីប្រឹក្សាសហគមន៍នៃស្ថានទូតអូទ្រីស ដែលមានទីស្នាក់ការនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃនៅថ្ងៃទី ១៣ ខែឧសភា លោករដ្ឋលេខាធិការបានជម្រាបជូនគណៈប្រតិភូអំពីវឌ្ឍនភាពនៃការរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីរបស់កម្ពុជាឆ្នាំ២០២១-២០៤០ ដែលនឹងអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

លោករដ្ឋលេខាធិការបានបន្តថា «ផែនការមេថ្មីនេះមិនត្រឹមតែមានគោលដៅធ្វើយ៉ាងណាឱ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានស្ថិរភាព មានសន្តិសុខថាមពលនិងមានតម្លៃកាន់តែប្រសើរប៉ុណ្ណោះទេ យើងក៏បានបង្កើនចំណែកប្រភពថាមពលដែលស្អាតឲ្យបានអតិបរិមា តាមដែលអាចធ្វើទៅបានផងដែរ»។

លោករដ្ឋលេខាធិការបានបន្ថែមថានៅក្នុងជំនួបពិភាក្សាការងារ នោះគឺយើងផ្តោតសំខាន់លើការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍថាមពលកម្ពុជា និងចំណាប់អារម្មណ៍របស់ភាគីអូទ្រីសលើការវិនិយោគនិងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស និងបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ ក្នុងស្ថានីយ៍វារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និងការគ្រប់គ្រងថាមពលជាដើម៕

អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់