ព័ត៌មានជាតិ
អ្នកឧកញ៉ា គិត ម៉េង និងភរិយា ឧបត្ថម្ភថវិកា២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមខេត្តកោះកុង
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal GROUP co.Ltd) បរិច្ចាគថវិកា ២០,០០០ ដុល្លារ ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២២។

តាមរយៈលោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា គិត ម៉េង និងលោកស្ររី ម៉ៅ ចំណាន បាននាំយកថវិកានេះដោយជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីចូលរួមការងារមនុស្សធម៌ នៅក្នុងខេត្តប្រើប្រាស់អំណោយដ៏សប្បុរសបម្រើដល់សកម្មភាពមនុស្សធម៌ជួយសង្រ្គោះដោះស្រាយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ឬគ្រោះមហន្តរាយផ្សេងៗ។

លោក ម៉ៅ លីណា តំណាងអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP បានឱ្យដឹងថា រូបលោកពិតជារីករាយយ៉ាងខ្លាំងរាល់សកម្មភាពរបស់ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋ គ្រាជួបទុក្ខលំបាក ដោយមិនប្រកាន់និន្នាការនយោបាយ ទាំងកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន។

បន្ទាប់ពីមានទទួលថវិកាលោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចាត់ទុកអំណោយ និងថវិកាដែលទទួលបានពីអ្នកឧកញ៉ា គិត ម៉េង និងសប្បុរសជនទាំងអស់ សាខាកាកបាទក្រហមខេត្ត នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅ និងទៅដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកជនងាយរងគ្រោះ និងជួបគ្រោះមហន្តរាយផ្សេងៗដោយពិតប្រាកដ។

លោកស្រី មិថុនា ភូថង សម្តែងនូវអំណអរគុណយ៉ាងជ្រោលជ្រៅជូនចំពោះអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានចំណាយថវិកាដ៏ថ្លៃថ្លាចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ក្នុងគោលដៅបន្តផ្តល់សេវាកម្មមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង