ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ ក្នុងចំណោម ៤យប់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុក នាយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២នេះ ដោយបានបញ្ជាក់ថា សម្ដេចបានយល់សប្តិឃើញបងប្រុសរបស់សម្ដេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង រហូតដល់ ៣យប់ គ្រាដែលសម្ដេចកំពុងបំពេញបេសកកម្ម នៅសហរដ្ឋអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកថា «ភរិយាខ្ញុំបានប្រាប់ខ្ញុំថា មានញាតិមិត្តយល់សប្តិឃើញថា បងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិកជាមួយខ្ញុំ ដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿ តែខ្ញុំដូចជាជឿព្រោះ ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត ៣យប់ ក្នុងចំណោម ៤យប់»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «យប់ថ្ងៃ ១១និងយប់ថ្ងៃ ១២ នៅម៉ោង ២ភ្លឺដូចគ្នា ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំ ដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាត ដើរមកពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា (សែនឯងហត់ណាស់ខិតខំ សម្រាកឱយបានបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញ ខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញ ក្រែងបានឃើញគាត់មកវិញ តែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល ៥ភ្លឺទើបសម្រាកលក់ទៅវិញ»។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តទៀតថា «ព្រឹកម៉ោង ៥ថ្ងៃទី ១៤ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀត ហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រ នៅដៃខាងឆ្វេង និងដៃឆ្វេងនេះហើយ ដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេក ដោយនិយាយថា(សែនក្រោកឡើង ទៅស្រុកយើងវិញម៉ោង៨ចេញពីអូតែល)។ ពេលខ្ញុំដឹងខ្លួន ខ្ញុំគិតថា បងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើនពេក ទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា តែយើងនៅជាមួយគ្នាជានិច្ច»៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?