Connect with us

ព័ត៌មានជាតិ

លទ្ធផលនៃកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-អាមេរិក

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាម​​ជាប្រធានអាស៊ាន បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់​​​ចាកចេញពីប្រទេសកម្ពុជា ​ដើម្បីធ្វើជាសហប្រ​ធានកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក ជាមួយ​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន (Joe Biden)​ ទីក្រុងវ៉ាស៊ីនតោន​ កាលពីព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ ហើយបា​នត្រ​ឡប់​មកដល់ប្រទេសកម្ពុជាវិញ​​ នៅវេលាម៉ោងប្រមាណជិត ៨​យប់ ថ្ងៃអាទិត្យ ទី ១៥ ខែឧសភា ឆ្នាំ ២០២២​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេល​ទៅ​ដល់​​​ភ្លាម សម្តេចតេជោ ហ៊ុន សែន បាន​​​ជួបជាមួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ​សហរដ្ឋអាមេរិក និងប្រទេសកាណាដា ដែលបាន​អញ្ជើញមកស្វាគមន៍ ​ចំពោះវត្តមាន​របស់សម្តេច​ និងសំណេះ​សំណាល ​ប្រកប​ដោយក្តីសប្បាយរីករាយ  និងកក់ក្តៅជាទីបំផុត។

បន្ទាប់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បាន​ជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គម​​, ជួបពិភាក្សាការងារជាមួយ​លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភា​សហរដ្ឋអាមេរិក, ជួបពិភាក្សាការងារជាមួយលោកជំទាវ ថាមមី ដាកវើក (Tammy Duckworth) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក, ជួបពិភាក្សាការងារជាមួយលោក ផាម មិញជីញ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​, ជួប​ពិភាក្សាការងារជាមួយលោក មីសែល ភីទ្រុសហ្សិលឡូ (Michael Petruzzello) ប្រធានក្រុមហ៊ុន​ទំនាក់ទំនងសាធារណៈ (PR Firm-Qorvis Communication) , ជួប​ពិភាក្សាការងារជាមួយលោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាងក្រុមហ៊ុនប្រឹក្សាយោបល់ និងបញ្ចុះបញ្ចូលផ្នែកច្បាប់របស់អាមេរិក ​ហើយ​ទើបចូលកដល់កិច្ចប្រជុំកំពូលពិសេសអាស៊ាន-​​សហរដ្ឋអាមេរិក​៕

អត្ថបទ៖ កោះកែវ

ខាងក្រោមនេះ​ជាលទ្ធផលទាំងស្រុង នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-​សហរដ្ឋអាមេរិក​​៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម