Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ បុណ្យពិសាខបូជាប្រារព្ធធម្មតា ចំណែកព្រះរាជពិធីច្រត់ព្រះនង្គ័ល តើប្រារព្ធ ឬទេ?

បានផុស

នៅ

មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពិធីបុណ្យវិសាខបូជា កាលពីម្សិលមិញ បានរៀបចំជាធម្មតាក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា នៅបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) និងនៅគ្រប់វត្តអារាមទូទាំងប្រទេស។ ចំំណែកព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅថ្ងៃព្រហស្បតិ៍ ៤ រោច ខែពិសាខ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ខាងមុខនេះ មិនមានការរៀបចំទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងបន្ថែមថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល មិនអាចប្រារព្ធបាន ដោយសារស្ថានភាពការឆ្លងរាលដានជំងឺកូវីដទើបបានថមថយ ចំណែក ព្រះរាជពិធីច្រង់ព្រះនង្គ័ល បើប្រារព្ធ គឺត្រូវប្រើពេលច្រើនខែមុនថ្ងៃកំណត់មកដល់ ដើម្បីរៀបចំទីតាំង និងពិធីសាសនាផ្សេងៗ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពី​បុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ​ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។ អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន​ ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។

ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ”។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។

គួររម្លឹកថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល កាលឆ្នាំ២០១៧ បានប្រារព្ធនៅខេត្តព្រៃវែង ឆ្នាំ២០១៨ បានប្រារព្ធនៅខេត្តស្វាយរៀង ឆ្នាំ២០១៩ ប្រារព្ធនៅខេត្តតាកែវ ហើយត្រូវបានខកខានប្រារព្ធចាប់តាំងពីឆ្នាំ ២០២០ ដោយសារបង្ការវិបត្តិសាកលការឆ្លងជំងឺកូវីដ-១៩។

អត្ថន័យពិតប្រាកដក្នុងព្រះរាជពិធីច្រត់ព្រះន័ង្គលគឺមាន ៤ចំណុចសំខាន់ៗ ទី១ ប្រាប់​កសិករ​ថា​ ដល់​រដូវ​ធ្វើ​ស្រែ​ហើយ ទី២ ផ្សង​ការ​បរិភោគ​របស់​គោ​ឧសភរាជ​ និង​ការ​បួង​សួង​សុំ​ទឹក​ភ្លៀង​ និង​ទិន្នផល​ដំណាំ ទី៣ ការ​ដឹង​គុណ​ សំដៅ​ដល់​ការ​ដឹង​គុណ​របស់​ប្រជានុរាស្ត្រ​ចំពោះ​អាទិទេព​ ក៏​ដូចជា​មេឃ​ ដែល​បាន​បង្អុរ​ភ្លៀង និងទី៤ គេ​ជឿ​ជាក់​ថា​ ស្ដេច​មេឃ គឺ​ជា​មនុស្ស​ដែល​មាន​ឥទ្ធិពល​លើ​ការ​គ្រប់គ្រង​ ឬ​បញ្ជា​ធរណី​ និង​មេឃ​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម