ព័ត៌មានជាតិ
អាជ្ញាធរមីន រៀបចំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីនដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីន
អាជ្ញាធរមីន និងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងធ្វើជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន ក្នុងគោលបំណងដើម្បីពង្រីកនិងលើកកម្ពស់ភាពជាដៃគូឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ។
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន (High-Level Dialogue on Mine Action) ជាមួយសហគមន៍ផ្តល់ជំនួយ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ក្នុងគោលបំណងដើម្បីពង្រីក និងលើកកម្ពស់ភាពជាដៃគូឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។
ការរៀបចំវេទិកានេះ នឹងប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅខេត្តសៀមរាប ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រពី Sofitel Angkor Phokeethra Golf and Spa Resort, Neak Poan Home Center, Ashley Furniture Homestore, Villa Asaliah, Ostra Seafood និង Prince Foundation។
វេទិកានេះ មាននឹងផ្តល់ជូនដល់សហគមន៍ផ្តល់ជំនួយវិស័យមីននៅកម្ពុជា រួមទាំងវិស័យឯកជន លើកពីចំណាប់អារម្មណ៍ ការតាំងចិត្ត និងឆន្ទៈក្នុងការបន្តគាំទ្រដល់វិស័យមីនកម្ពុជាតទៅមុខទៀត ក្នុងនោះបានផ្តោតសំខាន់លើ៖
• ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដើម្បីជម្រុញការប្រើប្រាស់ជំនួយសម្រាប់វិស័យសកម្មភាពមីន និងកម្មវិធីសកម្មភាពមីន ឲ្យស្របជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ RGC កាន់តែទូលំទូលាយ។
• បង្ហាញគំនិតផ្តួចផ្តើមសម្រាប់ការពិចារណា ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តសកម្មភាពមីន (NMAS) ២០១៨-២០២៥ និង
• កំណត់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រមូលធនធានដែលត្រូវការ សម្រាប់ការអនុវត្ត NMAS ។
សូមបញ្ជាក់ថា បញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា គឺជាលទ្ធផលនៃជម្លោះផ្ទៃក្នុង និងតំបន់ដែលអូសបន្លាយជាបន្តបន្ទាប់ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ចុងឆ្នាំ ១៩៩៨ ព្រមទាំងបានបង្កឲ្យមនុស្សស្លាប់ របួស និងពិការប្រមាណជិត ៦៥.០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៧៩។ ទោះបីជាចំនួនអ្នកស្លាប់និងរបួសប្រចាំឆ្នាំត្រូវបានកាត់បន្ថយពី ៤៣២០ ក្នុងឆ្នាំ ១៩៩៦ មក ៤៤ ក្នុងឆ្នាំ ២០២១ ក៏ដោយ ក៏ប្រទេសកម្ពុជាមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ បញ្ហាមីន និងសំណល់ជាតិតផ្ទុះពីសង្រ្គាម នៅតែបន្តសម្លាប់ របួស និងបង្កផលប៉ះពាល់ដល់សហគមន៍ ហើយរារាំងយ៉ាងធ្ងន់ធ្ងរដល់ការឆ្លើយតបផ្នែកមនុស្សធម៌ កិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងស្ថិរភាព ការស្តារសង្គម និងសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅទូទាំងប្រទេសកម្ពុជា មនុស្សជិត ១,000,000 នាក់ នៅតែរស់នៅ និងធ្វើការនៅតំបន់ដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ដោយមានការគាំទ្រពីសហគមន៍ម្ចាស់ជំនួយអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួងពាក់ព័ន្ធ និងប្រតិបត្តិករជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ ដើម្បីកំចាត់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅទូទាំងប្រទេស។ ចាប់ពីឆ្នាំ ១៩៩២ ដល់ខែមេសា ឆ្នាំ២០២២ ផ្ទៃដីចំនួន ២.៣៧៩ គីឡូម៉ែត្រក្រឡាត្រូវបានសម្អាតរួច ដោយបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សជាង ១,១ លាន មីនប្រឆាំងរថក្រោះជាង ២៦,000 និងសំណល់ជាតិផ្ទុះពីសង្រ្គាមជិត ៣ លាន ។
ទោះបីជាមានការខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ ផ្ទៃដីប្រហែល ២០០០ គីឡូម៉ែត្រក្រឡា នៅតែមានការគម្រាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម គិតត្រឹមខែមេសា ឆ្នាំ២០២២។ ក្នុងនោះផលប៉ះពាល់ដោយសារគ្រាប់មីននៅតែមាននៅក្នុង ២២ ក្នុងចំណោម ២៥ ខេត្ត លើផ្ទៃដីប្រមាណ ៧៣៥ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងទំហំទីលានបាល់ទាត់ជិត ១៤០,000 ដង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន