ព័ត៌មានជាតិ
គម្រោងជំនួយកូរ៉េ ចំពោះកម្ពុជា សម្រាប់ឆ្នាំ២០២៤
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បើកកិច្ចពិភាក្សាតុមូលជាមួយគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីពិនិត្យអំពីការស្នើសុំសំណើគម្រោងថ្មី សម្រាប់ឆ្នាំ២០២៤ នៅកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាអំពីវិស័យអាទិភាពសំខាន់ៗរបស់ កយកា-KOICA រួមមាន សុខាភិបាល អភិវឌ្ឍន៍ជនបទ ឌីជីថល និងបរិស្ថាន/ការប្រែប្រួលអាកាសធាតុ ពិភាក្សាអំពីគម្រោងថ្មីរបស់ កយកា-KOICA សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤ និងចែករំលែកវឌ្ឍនភាពនៃគម្រោងដែលកំពុងដំណើរការ គម្រោងសម្រាប់ឆ្នាំ២០២២ និង២០២៣ និងអ្នកស្ម័គ្រចិត្តដែលទើបបញ្ជូនមក។

លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានថ្លែងអំណរគុណចំពោះ កយកា និងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ ដែលបាន និងកំពុងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចំាប្រទេសកម្ពុជា បានលើកឡើងពីសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការអនុវត្តវិធានការ និងកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាព ដើម្បីដោះស្រាយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ការបើកប្រទេសឡើងវិញ និងការធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យ។

លោក នោ ហ្យន់ជូន ក៏បានលើកឡើងអំពីជំហានបន្ទាប់ នៃការធ្វើការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មីសម្រាប់ឆ្នាំ២០២៤។

លោក ឈៀង យ៉ាណារ៉ា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយលោកបានលើកទឹកចិត្ត កយកា-KOICA ឱ្យពិភាក្សាលម្អិតអំពីបច្ចេកទេស នៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធ ដើម្បើរៀបចំឯកសារទស្សនទានគម្រោង (Project Concept Paper -PCP) សម្រាប់ការស្នើសុំសំណើគម្រោងថ្មី។

គួរបញ្ជាក់ថាចាប់តាំងពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២១ កយកា-KOICA បានផ្តល់ជំនួយឥតសំណងប្រហែល ៣១០ លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ