Connect with us

ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ២០២២ ស្អែក​នេះ សម្តេច​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​។ ពិធី​សំណេះសំណាល​នេះ នឹងធ្វើ​ឡើង​នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា​។ ការ​សំណេះសំណាល​នេះ ធ្វើឡើង​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​មិន​ខ្លាច​នឿយហត់ មិន​ខ្លាច​ការឆ្លង​ជំងឺ ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១២ ក្រោម​ការផ្តួចផ្តើម​គំនិត​ផ្ទាល់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដឹកនាំ​ផ្ទាល់​ដោយ​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុង​គោលបំណង​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នានា​ទូទាំងប្រទេស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​។

ចាប់តាំងពី​បង្កើត​ឡើងមក សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ដែល​ប្រមូលផ្តុំ​ដោយ​ក្រុមគ្រូពេទ្យ​គ្រប់​ជំនាញ គ្រប់​ឯកទេស ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន បាន​ចូលរួម​សកម្មភាព​ក្នុងការ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​នៅតាម​ទីជនបទ​។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​មកពី​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំងប្រទេស​បាន​ជាង ៣៣​ម៉ឺន​នាក់​។ ក្នុងនោះ​អ្នកជំងឺ​ធ្ងន់​ជាង ៦​ពាន់​នាក់ ត្រូវបាន​បញ្ជូន​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ និង​ជាមួយ​ដៃគូ​សហការ​នានា​។ ក្នុងចំណោម​អ្នកជំងឺ​ធ្ងន់​នេះ ក៏មាន​អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ ៥៦​នាក់​ផងដែរ​។

ក្នុង​ពេល​ដែល​កម្ពុជា រង​នូវ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុមគ្រូពេទ្យ​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ជិត ៨០០​នាក់ បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្មភាព​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​ដោយ​ឥត​រួញរា​ផងដែរ​។​

​គេហទំព័រ Facebook សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹង​ផ្សាយ​ផ្ទាល់​(Live)​ពិធី​នេះ​នៅ​ម៉ោង 7:00 នាទី​ព្រឹក​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា៩ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ៩ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ១០ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានជាតិ១៦ នាទីutes មុន

សមត្ថកិច្ចខេត្តព្រះវិហារ ចុះកម្ទេចរណ្តៅរ៉ែមាសខុសច្បាប់ ១កន្លែង នៅភ្នំដែក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម