ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ប្រធានាធិបតីអាមេរិក ថានឹងផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាបន្ថែមទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក បានអះអាងនៅចំពោះមុខសម្ដេចថា នឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រទេសកម្ពុជាបន្ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនៅក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅថ្ងៃទី ១៧ ខែឧសភានេះថា នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក កាលពីពេលថ្មីៗនេះ សម្ដេចថ្លែងអំណរគុណចំពោះលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ដែលបានផ្ដល់ជំនួយវ៉ាក់សាំងជូនដល់ប្រទេសកម្ពុជា។ ជាការឆ្លើយតបលោក ចូ បៃឌិន បានបញ្ជាក់ថា នឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជាបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា «ពិតហើយ ខ្ញុំបាននិយាយប្រាប់ប្រធានាធិបតី ចូ បៃឌិន នៅពេលដែលអង្គុយទល់មុខគ្នា គាត់អានសុរន្ទកថាមួយ ខ្ញុំអានសុរន្ទកថាមួយ ឥណ្ឌូនេស៊ីអានសុរន្ទកថាមួយ ហើយខ្ញុំក៏អរគុណគាត់ពេលហ្នឹង អរគុណដែលឯកឧត្ដមបានជួយវ៉ាក់សាំង គាត់ថា នៅមានទៀត»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
សន្តិសុខសង្គម៥ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព