Connect with us

ព័ត៌មានជាតិ

​រាជរដ្ឋាភិបាល អំពាវនាវឲ្យ​ស្ថាប័ន​សារព័ត៌មាន ចូលរួមប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ

បានផុស

នៅ

សម្ដេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា​ស្ថិត​នៅ​ក្នុងស្ថានភាព​ដ៏គ្រោះថ្នាក់ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូលកំពុងទទួលរងគ្រោះមហន្តរាយ​ដែល​បង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាស​និ​យម​មួយចំ​នួនដែលបានប្រឆាំង នឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បណ្ដាញ​ទំនាក់ទំនងសង្គមនានា ធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយ បំភ្លៃការពិត បំប៉ោង​សភាពការណ៍​បំ​ពុល​បរិយាកាស​សង្គម។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវឲ្យស្ថាប័នសារព័ត៌មានទាំងអស់ចូល​រួម​ប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
 
សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងសារលិខិតផ្ញើជូនដល់វេទិកានិពន្ធនាយក​សារព័ត៌មានកម្ពុជា ស្ដីពី«តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាត សាកលនិងព័ត៌មានក្លែងក្លាយ​» ដែល​គ្រោង​នឹង​ធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បានបន្តថា៖«ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំ​នួន​ដែលបានប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាបានប្រើ ប្រាស់ប្រព័ន្ធផ្សព្វផ្សាយ​និង​បណ្ដាញ​ទំនាក់ទំនងសង្គមនានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិតបំប៉ោង​សភាពការណ៍​បំពុលបរិយាកាសសង្គមដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គមហើយទម្លាក់កំហុស​មកលើ​រាជ​រដ្ឋាភិបាល​ក្នុង​គោល​បំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអូសទាញប្រទេសជាតិ ឱ្យធ្លាក់​ទៅ​ក្នុង​សង្គ្រាម ដើម្បី​បម្រើ​មហិច្ឆតា​លោភលន់របស់ពួកគេ។​ប៉ុន្តែរាល់​ឧបាយកល​ដ៏ពិសពុលរបស់​ក្រុមអគតិ​និង​ពួក​ឱកាសនិ​យម​ទាំងនោះ ត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ ដោយចំណាត់ការសមស្របនិងបាន​ទាន់​ពេលវេលា​របស់​រាជ​រដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែលបានផ្សព្វផ្សាយ​ព័ត៌មាន​និងធ្វើការ​បកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួក​ឱកាសនិយមជូនដល់ប្រ​ជា​ពលរដ្ឋបានយល់ដឹងពីសភាពការណ៍ ពិតនៅកម្ពុជា»។
 
សម្តេចតេជោ​នាយករដ្ឋមន្ត្រី បានបន្តស្នើឲ្យស្ថាប័នព័ត៌មានទាំងអស់ចូលរួមប្រយុទ្ធប្រឆាំងនឹង​ព័ត៌មានក្លែង​ក្លាយដោយផ្សព្វផ្សាយនូវព័ត៌មានពិតនិងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ដើម្បីបន្សាបនិងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិក្រុមឱកាសនិយមដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានាដើម្បីបំពុលបរិយាកាសសង្គមនិងក្រុមទុច្ចរិតដែលកំពុងជ្រកក្រោម​ស្លាក​ស្ថា​ប័ន​សារព័ត៌មាន​ធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃ​កិត្យានុភាព​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​របស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលបាន​អនុវត្ត​វិជ្ជាជីវៈ​ត្រឹមត្រូវ​៕

អត្ថបទ ៖ ណារី
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម