Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថា មិនយូរប៉ុន្មានទៀតនោះទេ សម្ដេចនឹងចាក់វ៉ាក់សាំងដូសទី ៥

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មិនយូរប៉ុន្មានទៀតនោះទេ សម្ដេចនឹងអាចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៥បន្តទៀត។ ការថ្លែងរបស់សម្ដេចតេជោខាងលើនេះ បានធ្វើឡើងក្នុងពិធីជួបសំណេះ សំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ហើយខ្ញុំមិនយូរប៉ុន្មានទេ ទាមទាររកអាដូសទី ៥ដែរ ហើយឥឡូវគ្រូពេទ្យត្រៀមទុកឲ្យហើយទៅ អាដូសទី ៥សម្រាប់ខ្ញុំគឺស្អី ព្រោះខ្ញុំបានចាក់រួចហើយ astrazeneca ដូសទី ១ ដូសទី ២ ដូសទី ៣ pfizer ដូសទី ៤ ហើយនៅមានស្អី សម្រាប់ដូសទី ៥សម្រាប់ខ្ញុំ»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តលើកឡើងថា មានតែវ៉ាក់សាំងទេ ដែលជាអាវក្រោះការពារខ្លួន ពីការឆ្លងនៃជំងឺកូវីដ -១៩ ហើយសម្ដេចបានណែនាំឲ្យក្រសួងសុខាភិបាល និងសមាគមគ្រូពេទ្យពាក់ព័ន្ធ ត្រូវបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែច្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto

កោះគុត
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកស្រាវជ្រាវនយោបាយ និងទស្សនវិជ្ជា៖ កម្ពុជានឹងខាតបង់ បើសិនជាប្តឹងទៅតុលាការអន្តរជាតិ លើបញ្ហាកោះគុត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចង់បញ្ជូនទ័ពអាមេរិក ទៅយាមការពារអណ្តូងរ៉ែកម្រ នៅ អ៊ុយក្រែន

ប្រាសាទតាមាន់តូច
ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យទ័ពជើងគោកច្រានចោលការចុះផ្សាយថាមានការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជានិងថៃ

Sokha Hotels

ព័ត៌មានពេញនិយម