Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ទុកឲ្យច្បាប់អាមេរិកចាត់ការលើបុគ្គល ដែលយកស្បែកជើងគប់មកលើសម្ដេច  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនទាមទារឲ្យអាមេរិក ដាក់ទោសទៅលើបុគ្គលដែលយកស្បែកជើងគប់ មកលើសម្ដេចនៅសហរដ្ឋមអាមេរិកនោះទេ តែបើច្បាប់របស់អាមេរិកអនុវត្តបែបណានោះ គឺអាស្រ័យលើអាមេរិកតែប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះថា «ខ្ញុំមិនទាមទារឲ្យអាមេរិកដាក់ទោសអ្នកនេះទេ ប៉ុន្តែច្បាប់អាមេរិកយ៉ាងណានោះ វាអាស្រ័យលើអាមេរិកតែប៉ុណ្ណោះឯង បើអាមេរិកចាត់ទុកជននេះ គឺជាការសម្ដែងមតិ តាមរបៀបយកស្បែកជើងគប់ក្បាលមនុស្ស គ្រាន់តែជម្រាបទៅអាមេរិកថា បើសិនជារឿងករណីបែបនេះកើតឡើងនៅកម្ពុជា សូមកុំបន្ទោសកម្ពុជា»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អាចស្ដាប់ចំណុចនេះបាន ប្រជាពលរដ្ឋនៅអាមេរិកក៏អាចស្ដាប់បាន និងអ្នកប្រព្រឹត្តក៏អាចស្ដាប់បាន ហើយអ្នកដែលធ្វើបទសម្ភា​ស​ន៍ក៏អាចស្ដាប់បានដែរ។ ម្យ៉ាងទៀត វិទ្យុនានា ក៏មិនគួរយកសម្ដីរបស់សម្ដេច ទៅបំភាន់គេនោះទេ ហើយស្ថានីយ៍ទូរទស្សន៍នានា ក៏ត្រូវកាត់ប្រសាសន៍របស់សម្ដេច ត្រង់ចំណុចខាងលើនេះ យកទៅផ្សព្វផ្សាយឲ្យបានច្រើនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម៦ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម២៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៥ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

យន្តហោះដឹករដ្ឋមន្ត្រីការបរទេសអាមេរិក ទៅអាល្លឺម៉ង់ ជួបបញ្ហាលើអាកាស

Sokha Hotels

ព័ត៌មានពេញនិយម