Connect with us

ព័ត៌មានជាតិ

រូបសំណាក ៥ កន្លែង​​ មាន​​កម្ពស់​ចាប់ពី ២០ ម៉ែត្រ​នៅ​កម្ពុជា ​ទាក់ទាញ​ពលរដ្ឋ​គ្រប់ទិសទី

បានផុស

នៅ

ចាប់តាំងពីការសាងសង់រូបសំណាកព្រះថោងតោងស្បៃនាងនាគមក ធ្វើ​ឲ្យ​មហាជនចាប់អារម្មណ៍ហើយ​ក្លាយជា​តំបន់ទេសចរដ៏​​ទាក់ទាញ​។ ក្រៅពី​រូប​សំណាក​ព្រះថោង​តោងស្បៃ​នាង​នាគ ក៏​មាន​​រូបសំណាកធំៗ​ខ្ពស់​​ៗ​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍​មួយ​ចំនួនទៀត។

រូបលោកយាយម៉ៅ

សំណង់រូបសំណាកលោកយាយម៉ៅ​នៅ​ឧទ្យានជាតិ​ភ្នំ​បូកគោ​ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១០ និងបញ្ចប់នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២។ រូបសំណាកនេះ សាងសង់ឡើងពីស៊ីម៉ង់ ដែលមានកម្ពស់ ២៩ ម៉ែត្រ និងទទឹង ៨ម៉ែត្រ។

រូបសំណាក​លោក​យាយម៉ៅ ត្រូវបានកំណត់ទីតាំងនៅលើកំពូលភ្នំ (កម្ពស់១០៧៥ម៉ែត្រ) ដែលអាចមើលឃើញឆ្នេរសមុទ្រទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបសំណាកព្រះថោងតោងស្បៃនាងនាគ

រូបសំណាកព្រះថោងតោងស្បៃនាងនាគ បានក្លាយ​ជា​កន្លែង​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរទៅ​លេង​ខេត្តព្រះសីហនុ​។ មានទីតាំងស្ថិតនៅរង្វង់មូលមហាវិថីជំទាវម៉ៅ រូបសំណាកព្រះថោងតោងស្បៃនាងនាគ ទើប​ដាក់​សម្ពោធ​កាលពីពេល​​ថ្មីៗ​នេះ មានកម្ពស់ ២១ ម៉ែត្រ បល្ល័ង្កកម្ពស់ ៦,៤៣ ម៉ែត្រ សរុបកម្ពស់ ២៧,៤៣ ម៉ែត្រ ស្ថិត​នៅ​ទីប្រសព្វគ្នារវាងមហាវិថីជំទាវម៉ៅ និងមហាវិថីឆ្នេររាម ក្នុងក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ព្រះពុទ្ធរូបប្រាសាទឯកភ្នំ

រូបព្រះពុទ្ធប្រាសាទឯកភ្នំ មានទីតាំងស្ថិតនៅភូមិគម ឃុំពាមឯក ស្រុកភ្នំឯក ខេត្តបាត់ដំបង ចម្ងាយ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។ រូបបដិមានេះ មានកម្ពស់ប្រមាណ ២៥ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០០៣ ដោយព្រះចៅអធិការវត្តព្រមទាំងពុទ្ធបរិស័ទ ប៉ុន្តែ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន​​នៅ​មិន​ទាន់​បញ្ចប់​ការ​សាងសង់​នោះទេ។

ព្រះពុទ្ធបដិមាផ្ចាញ់មារ នៅលើភ្នំយ៉ាត

ព្រះពុទ្ធបដិមាផ្ចាញ់មារ ស្ថិត​នៅវត្តគិរីរតនារាម ឬ វត្តភ្នំយ៉ាត ស្ថិតនៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ព្រះពុទ្ធបដិមាផ្ចាញ់មារដ៏ខ្ពស់សន្លឹមដាច់គេនៅលើកំពូលភ្នំ តម្កល់នៅលើរតនៈបល្ល័ងផ្កាឈូកមានកម្ពស់ប្រមាណជា ២១ ម៉ែត្រ។

រូបសំណាកតាដំបងក្រញូង

រូបលោកតាដំបងគ្រញូងមានកម្ពស់ប្រហែល ២០ម៉ែត្រ ដោយគិតចាប់ពីបាតក្រោម (ថ្នល់) ដល់ក្បាល ទទឹងខ្លួន ២ម៉ែត្រ ទទឹងស្មា ៤ម៉ែត្រ និងប្រវែងដំបង ៧ម៉ែត្រ ហើយប្រវែងពីជង្គង់ឆ្វេងទៅជង្គង់ស្តាំ ៦ម៉ែត្រ ដែលមាន​ទីតាំង​នៅក្នុងទីរួមខេត្តបាត់ដំបង៕

អត្ថបទ៖ វាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៥ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម