Connect with us

ព័ត៌មានជាតិ

ជន​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូ​វីដ​១៩​ សូម​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​មុន​ខែមករា​ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​​

បានផុស

នៅ

​បន្ទាប់ពី​ទទួល​បាន​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស​ដែល​ទទួល​ផល​ប៉ះពាល់​ ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​តាម​រយៈ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា នោះ​រួចមក​នាយកដ្ឋាន​សុខុមាលភាព​សង្គម​បាន​ធ្វើ​ការ​អំពាវនាវ​បន្ថែម​ទៀត​ដល់​បងប្អូន​ក្រីក្រ​និង​ងាយ​រងគ្រោះ​ទូទាំង​ប្រទេស​មក​ពិនិត្យ​ឈ្មោះ​តាម​មូលដ្ឋាន​ឃុំ​សង្កាត់ ដែល​រស់នៅ​ស្នាក់អាស្រ័យ​រៀងៗ​ខ្លួន​ឲ្យ​បាន​មុន​ខែ​មករា​ខាងមុខនេះ​ ដើម្បី​បន្ត​ទទួល​សាច់​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​រយៈពេល​៣​ខែ​ទៀត​។​

​យោងតា​ម​របាយការណ៍​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម ​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​បាន​បញ្ជាក់​ថា ចាប់ពី​ការ​ជូន​ដំណឹង​របស់​ក្រសួង​សង្គមកិច្ច​កាលពី​ថ្មីៗ​នេះ​បងប្អូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ពិសេស ​ដែល​ទទួល​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ អញ្ជើញ​មក​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​តាម​មូលដ្ឋាន​ឃុំ សង្កាត់​រៀងៗ​ខ្លួន​ ដើម្បី​បន្ត​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ ពី​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​ជុំ​ទី​៣ លើក​ទី​២​គិត​ចាប់​តាំងពី​ថ្ងៃ​ទី​១០ ខែ​​ធ្នូ ២០២០​នេះ​តទៅ​ ហើយ​បន្ត​ទទួល​សាច់ប្រាក់​៣​ខែ​ទៀត​ពី​រាជរដ្ឋាភិបាល​ចាប់ពី​ថ្ងៃ​ទី​២៥​មករា​ រហូតដល់​២៤​មេសា​ឆ្នាំ​២០២១​។ ដោយឡែក​គ្រួសារ ​ដែល​មិនទាន់​បាន​ទទួល​សាច់ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ដូច​ព័ត៌មាន​ខាងលើ ​សូម​រួសរាន់​មក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដែល​ខ្លួន​ស្នាក់អាស្រ័យ​នោះ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់​ជូន​ជៀសវាង​ភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​ ដោយសារតែ​ការ​ខុស​ឈ្មោះ​ឬ​អត្តសញ្ញាណ​ឲ្យ​សោះ​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

Sokha Hotels

ព័ត៌មានពេញនិយម