ព័ត៌មានជាតិ
លោក ឡុង ឌីម៉ង់ បង្ហាញពីលទ្ធផលបេសកកម្ម៥ថ្ងៃ ជាមួយនិងការពាំនាំនូវសំណូមពររបស់សហគមន៍ខ្មែរ ជូនស្ថានទូតកម្ពុជា ដើម្បីពិចារណានិងផ្តល់ដំណោះស្រាយ
កូរ៉េ ៖ តបតាមការអញ្ជើញរបស់លោកស្រីជ្រឹង បុទុមរង្សី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ លោក ឡុង ឌីម៉ង់ អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ និងជាអនុប្រធានក្រុមទទួលបន្ទុកប្រទេសកូរ៉េ និង កញ្ញា ស្រ៊ុន ស្រីនាង ព្រមទាំង ក្រុមការងារបានជួបពិភាក្សាអំពីកិច្ចការងារពង្រឹងគណបក្ស និងការងារសហគមន៍ខ្មែរនៅកូរ៉េ។

ជាមួយនេះលោក ឡុង ឌីម៉ង់ បានជម្រាបជូនអំពីលទ្ធផលនៃបេសកកម្មចំនួន ៥ ថ្ងៃ នៅថេហ្គូ គូមី និងក្វាងជូ និងបានពាំនាំនូវសំណូមពររបស់សហគមន៍ខ្មែរ ជូនក្រុមការងារស្ថានទូត ដើម្បីពិចារណា និងផ្តល់នូវដំណោះស្រាយ។

លោក ឡុង ឌីម៉ង់ បានបន្តជួបពិភាក្សាការងារជាមួយលោកសមាជិករដ្ឋសភា AHN GYU Back ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការវិស័យដឹកជញ្ជូនផ្លូវទឹកនៅខេត្តព្រះសីហនុ។ បន្ថែមពីនេះ លោក ឡុង ឌីម៉ង់ ក៏បានជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាជនបង្គោលសំខាន់ៗ នៅតាមតំបន់ជិតទីក្រុងសេអ៊ូល ដូចជាសេអ៊ូល អានសាន គីមផូ ផូឆុន ស៊ូវ៉ុន អ៉ឺយចុងប៊ូ សុងណាំ ផារ៉ាន់ និងអាជីវករលក់ឡាន…។ល។ ព្រមទាំងបានអញ្ជើញ លោកស្រីជ្រឹង បុទុមរង្សីនិងមន្ត្រីស្ថានទូតចូលរួម សរុបប្រមាណជាង៨០នាក់។

ក្នុងពិធីសំណេះសំណាលជាមួយសកម្មជនបក្ស និងសហគមន៍ លោក ឡុង ឌីម៉ង់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ,លោកហេង សួរ , លោក ហុង ជឿន និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃកម្ពុជា សមិទ្ធផលថ្មីៗរបស់រាជរដ្ឋាភិបាល និងបានស្នើសុំអោយបងប្អូនជួយផ្សព្វផ្សាយ និងផ្តាំផ្ញើដល់ឱពុកម្តាយ បងប្អូន សាច់ញាតិ និងមិត្តភ័ក្តអោយទៅបោះឆ្នោត និងបោះឆ្នោតអោយបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។

ជាមួយគ្នានេះ លោកស្រីជ្រឹង បុទុមរង្សី ក៏បានឡើងថ្លែងនូវចំណាប់អារម្មណ៍ និងមានមតិសំណេះសំណាលជាមួយសហគមន៍ខ្មែរផងដែរ៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក