ព័ត៌មានជាតិ
អាជ្ញាធរបន្ទាយមានជ័យបើកយុទ្ធនាការស្តារប្រព័ន្ធលូតាមបណ្តោយផ្លូវជាតិលេខ៥៩
ប្រពន្ធ័លូទឹកចាប់ពីផ្លូវជាតិលេខ ៥៩ ចន្លោះពី គម៤១+០០០ ដល់គម ៤៣+៥០០ នឹងបើកយុទ្ធនាការឲ្យការងារជំនាញស្តារឡើងវិញ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញ ធ្វើឲ្យទឹកដក់ខូចផ្លូវ មុនរដូវវស្សាចូលដល់ ស្ថិតក្នុងទីរួមស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការអះអាងរបស់លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅល្ងាច ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២២ នេះ។

លោក សុក ចាន់ថា បានប្រាប់អ្នយកព័ត៍មានឲ្យដឹងបន្តទៀតថា កន្លងមកប្រព័ន្ធលូនៅតាមបណ្តោយផ្លូវជាតិលេខ ៥៩ ចាប់ពីចន្លោះគម៤១+០០០ ដល់គម ៤៣+៥០០ ស្ថិតក្នុងទីរួមស្រុកម៉ាឡៃ រងគ្រោះដោយទឹកជំននទឹកភ្លៀង និងទឹកហូរធ្លាក់ដីចូលពេញលូជាដុំៗច្រើនកន្លែងបណ្តាលឲ្យស្ទះដូច្នេះលោកបានឲ្យកំលាំងជំនាញមន្ទីរសាធារណៈការដឹកជញ្ជូនដឹកនាំដោយលោកផ្ទាល់ យកគ្រឿងចក្រមកស្តារចាប់ពី ផ្លូវជាតិលេខ៥៩ ចន្លោះពី គម៤១+០០០ ដល់គម ៤៣+៥០០ឡើងវិញ ដើម្បីឲ្យទឹកហូរចេញចូលស្រួលឡើងវិញមុនរដូវវស្សាចូលដល់ ពិសេសនិងកាយដីដែលចាក់ខ្ពស់ជាងចិញ្ចើមផ្លូវចេញវា ធ្វើឲ្យទឹកដក់ខូចផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ទៅមកបានស្រួល។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការងារស្តារប្រពន្ធ័លូបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះ គម៤១+០០០ ដល់គម ៤៣+៥០០ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវ នេះអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកបានឲ្យប្រធានមន្ទីរសាធារណការខេត្តត្រូវស្ថារឡើងវិញផ្លូវដែលរងគ្រោះដោយទឹកជំនននិងស្តារប្រពន្ធ័លូស្ទះ ទាំង៩ ស្រុក ក្រុង។

លោក សុក ចាន់ថា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ប្រពន្ធ័លូស្ទះ ទាំង៩ ស្រុក ក្រុង កកស្ទះដោយដីបាក់ចូលដោយទឹកជំនន់នោះក្រុមការងាររបស់លោកបានចាប់ផ្តើមស្តារឡើងវិញជាបណ្តើរៗហើយក្នុងស្រុកម៉ាឡៃចាប់ផ្តើមស្តារមុនគេ។
លោក សុក ចាន់ថាបានបញ្ជាក់ទៀតថា ប្រពន្ធ័លូនៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ចាប់ពីចន្លោះ គម៤១+០០០ ដល់គម ៤៣+៥០០ក្នុងស្រុកម៉ាឡៃ នេះក្រោយពីស្តាររួចរាល់ហើយ លោកសង្ឃឹមថាវាមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋរស់ក្នុងស្រុកម៉ាឡៃនេះធ្វើដំណើរចេញចូលប្រកបមុខរបររកស៊ីប្រចាំថ្ងៃបានយ៉ាងស្រួលព្រោះមិនព្រួយពីទឹកលិចនៅខែវស្សាចូលមកដល់។

ក្នុងនោះលោកសុកចាន់ថាបានធ្វើការ បានសំណូមពរដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកម៉ាឡៃទាំងអស់ ក្រោយពីបញ្ចប់ការងារស្តារលូនិងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវរួចរាល់ហើយត្រូវរួមគ្នាជួយថែរក្សាឲ្យបានល្អនិងយូរអង្វែងផងការស្តាតលូនេះចំណាយថវិកាអស់ច្រើនណាស់។
លោកសុកចាន់ថាក្នុងការចុះត្រួតពិនិត្យការងារស្តារប្រព័ន្ធលូនិងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវលោកបានណែនាំដល់ក្រុម ការងារបច្ចេកទេសឲ្យខិតខំជំរុញការងារឲ្យសម្រេចរួចរាល់តាមផែនការដែលបានកំណត់។
ក្នុងនោះប្រជាពលរដ្ឋរស់ក្នុងស្រុកម៉ាឡៃបានថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់លោក សុក ចាន់ថា ដែលបានយកចិត្តទុកដាក់ស្តារប្រព័ន្ធលូ និងកាយដីចាក់ខ្ពស់ជាងចិញ្ចើមផ្លូវដើម្បីបញ្ជាសពីការទឹកលិចក្នុងទីរួមស្រុកម៉ាឡៃនេះ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


