Connect with us

ព័ត៌មានជាតិ

ឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រេចឲ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា

បានផុស

នៅ

ឧត្តមមន្ត្រីការពារជាតិអាស៊ាន បានសម្រេចជាគោលការណ៍ លើសំណើសុំឲ្យមានលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ រវាងអាស៊ាន និងឥណ្ឌា។ ចំពោះការរៀបចំលម្អិត គឺកិច្ចប្រជុំបានប្រគល់ជូនក្រុមការងារ បន្តពិភាក្សាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបែបនេះ ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃ ១៧ ខែឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងការពារជាតិនៃកម្ពុជា។ កិច្ចប្រជុំនេះដឹកនាំដោយលោក ណឹម សុវត្ថិ អគ្គនាយកអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីការពារ ជាតិអាស៊ាន។ ក្នុងកិច្ចប្រជុំនេះដែរ ឧត្តមមន្រ្តីការពារជាតិអាស៊ាន ក៏បានពិនិត្យសម្រេចលើឯកសារសំខាន់ៗចំនួន ៧ ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានពិនិត្យអនុម័ត នៅក្នុងខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។

ឯកសារសំខាន់ៗទាំងនោះ រួមមាន៖ ១. សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពី ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតជំងឺឆ្លងដែន។ ២. ការលើកកម្ពស់យន្ត ការគាំទ្រសម្រាប់ស្រ្តីរក្សាសន្តិភាពអាស៊ាន។ ៣. ឯកសារទស្សនាទាន ស្តីពី ការបង្កើតកិច្ចសហការរវាង ស្ថាប័នអប់រំយោធាអាស៊ាន។ ៤. សេចក្តីព្រាងឯកសារពិភាក្សា ស្តីពី ការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ។ ៥. ឯកសារពិភាក្សា ស្តីពី ការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធា ដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។ ៦. លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈ​មណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខណ្ឌ ADMM។ និង៧. សេចក្តីព្រាងចក្ខុវិស័យភ្នំពេញ ស្តីពី តួនាទីគ្រឹះស្ថានការពារជាតិក្នុងការគាំទ្រ ការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។

កិច្ចប្រជុំ ក៏បានពិនិត្យសម្រេចលើខ្លឹមសារ របស់សេចក្តីព្រាងសេចក្តីប្រកាសរួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន ដើម្បីដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអនុម័ត។ ជាមួយគ្នានេះដែរ កិច្ចប្រជុំបានសម្រេចឯកភាព ឲ្យមានកិច្ចប្រជុំក្រៅផ្លូវការចំនួន ៤ ដោយក្នុងនោះអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងខែមិថុនា ឆ្នាំ ២០២២ ចំនួន ២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ចំនួន ២៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម