ព័ត៌មានជាតិ
ប្រែពីស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិជាមូលដ្ឋានសំខាន់ សម្រាប់ការងារធ្វើអធិការកិច្ច និងឧត្តមភាពប្រកួតប្រជែង
លោកកិត្តិសេដ្ឋាបណ្ឌិត ទេស រដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្តង់ដារជាតិ បានថ្លែងថា ចំពោះសមិទ្ធផលសម្រេចក្នុងឆ្នាំកន្លងមក គឺពិតជាបានពីការខិតខំប្រឹងប្រែងរួមទាំងអស់គ្នា និងស្នើឲ្យគណៈកម្មការបច្ចេកទេសទាំងអស់ ខិតខំស្រាវជ្រាវចងក្រងឲ្យបានច្រើនថែមទៀតនូវស្តង់ដារអន្តរជាតិ មកធ្វើជាស្តង់ដារជាតិ ពីព្រោះ ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការងារធ្វើអធិការកិច្ច ជំរុញឲ្យទទួលបាននូវឧត្តមភាពប្រកួតប្រជែង ព្រមទាំងងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ និងជំរុញការនាំចេញផលិតផល ដែលមានស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom)ដែលបានរៀបចំឡើងដោយវិទ្យាស្ថានស្ដង់ដារកម្ពុជា ជាលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាស្ដង់ដារជាតិ ក្នុងគោលបំណងធ្វើការពិភាក្សានិងអនុម័តតាមស្តង់ដារជាតិ។
![](https://kampucheathmey.com/wp-content/uploads/2020/12/photo_2020-12-18_13-02-36.jpg)
កិច្ចប្រជុំលើក ទី២៣ កាលពីម្សិលមិញរបស់ក្រុមប្រឹក្សាស្តង់ដារជាតិនាឱកាសនោះ ក្នុងគោលបំណងធ្វើការពិភាក្សានិងអនុម័តទៅលើ ទី១ស្តង់ដារអន្តរជាតិ ISO ផ្នែកសារធាតុនិងផលិតផលគីមីចំនួន ០៤ ស្តង់ដារ សម្រាប់“សុវត្ថិភាពប្រដាប់ក្មេងលេង” ដែលជាស្តង់ដារអនុវត្ត ដើម្បីការពារសុខុមាលភាពនិងសុវត្ថិភាពក្មេង ជាពិសេសក្មេងដែលមានអាយុក្រោម ១៤ ឆ្នាំ អំពីហានីភ័យដែលកើតចេញពីប្រដាប់ក្មេងលេងមិនមានរចនាបថសមស្របផលិតចេញពីវត្ថុធាតុដើម ជាពិសេសសារធាតុគីមី ដែលហាមឃាត់ងាយឆេះ និងការប្រើប្រាស់ខុសលក្ខខ័ណ្ឌនិងគោលដៅ។ ទី២ស្តង់ដារភេសជ្ជៈទឹកក្រូចកាបូណាត និងស្តង់ដារកែសម្រួលសម្រាប់ទឹកពិសាដប CS 009:2005 ។ ស្តង់ដារនេះ ផ្តល់ជាមូលដ្ឋានដល់ រោងចក្រ សហគ្រាស និងក្រុមហ៊ុនផលិតក្នុងការបង្កើនគុណភាព និងសុវត្ថិភាពភេសជ្ជៈស្របតាមតម្រូវការរបស់ស្តង់ដារ ដើម្បីលុបបំបាត់ផលិតផលក្លែងបន្លំ និងការពារអ្នកប្រើប្រាស់ ដើម្បីចូលរួមកាត់បន្ថយហានីភ័យផ្នែកសុខុមាលភាពសាធារណៈ។ ទី៣ ស្តង់ដារអាស៊ានផ្នែកបន្លែនិងផ្លែឈើចំនួន ០៣ ស្តង់ដារ សម្រាប់ផ្លែខ្នុរ ផ្លែល្ពៅ និង ផ្លែ ត្រប់ ដែលស្តង់ដារនេះ ផ្តោតជាសំខាន់លើការតម្រូវ សម្រាប់ទំហំ គុណភាព សុវត្ថិភាព អនាម័យ ការប្រើប្រាស់ជីនិងថ្នាំកសិកម្ម សារធាតុបង្ការ ការវេចខ្ចប់ ការដាក់ម៉ាក និងស្លាកសញ្ញា សម្រាប់បន្លែ និងផ្លែឈើ ក្នុងទិសដៅការពារ សុវត្ថិ ភាព អ្នកប្រើប្រាស់ កាត់បន្ថយនូវ ហានី ភ័យ កើតចេញពីបន្លែ និងផ្លែឈើដែលគ្មានគុណភាពនិងសុវត្ថិភាព បង្កើនផលិតផលកសិកម្ម។ ទី៤ ស្តង់ដារអន្តរជាតិ ISO ផ្នែកប្រព័ន្ធគ្រប់គ្រងចំនួន ០៤ ស្តង់ដារ ទៀតដូចខាងក្រោម៖
![](https://kampucheathmey.com/wp-content/uploads/2020/12/photo_2020-12-18_13-02-35-1024x682.jpg)
ISO 31000:2018 ស្តីពីការគ្រប់គ្រងហានិភ័យ-គោលការណែនាំ ដែលស្តង់ដារនេះផ្តល់នូវគោលការណ៍ណែនាំ ក្របខ័ណ្ឌការងារ និងនីតិវិធីនៃការគ្រប់គ្រងហានិភ័យ ដែលកើតមានឡើងនៅក្នុងក្រុមហ៊ុន/អង្គភាព ដោយសារកត្តាផ្ទៃក្នុងនិងមកពីខាងក្រៅ។ ISO 45001:2018 ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ-តម្រូវការជាមួយការណែនាំ សម្រាប់ការប្រើប្រាស់ ដែលកំណត់តម្រូវការនិងគោលការណ៍ណែនាំដល់ក្រុមហ៊ុន/អង្គភាព ក្នុងការធានាសុវត្ថិភាព និងសុខភាពដល់កម្មករនិយោជិត នៅកន្លែងបំពេញ ការងារ និងបង្ការ ការកើត ឡើងនូវគ្រោះថ្នាក់ការងារ។ISO/IEC 17011:2017 ការវាយតម្លៃភាពអនុលោម-តម្រូវការសម្រាប់ អង្គភាព វាយតម្លៃទទួលស្គាល់ គឺជាស្តង់ដារ ដែលផ្តល់តម្រូវការនានាជាមូលដ្ឋានដល់អង្គភាពវាយតម្លៃទទួលស្គាល់ ដើម្បីធ្វើការវាយតម្លៃទទួលស្គាល់សមត្ថភាពអង្គភាពចេញវិញ្ញាបនបត្របញ្ជាក់ផលិតផលនិងប្រព័ន្ធ អង្គភាពអធិការកិច្ច មន្ទីរពិសោធន៍ អង្គភាពផ្តល់សេវាព្យាសកម្ម (មាត្រាសាស្ត្រ) ។ល។ ISO/IEC/TR 17028:2017 គឺជាស្តង់ដារដែលផ្តល់នូវ គោលការណ៍ណែនាំនិងគំរូនានា សម្រាប់ការរៀបចំ scheme ផ្នែកសេវាកម្ម ដើម្បីអាចចេញវិញ្ញាបនបត្រ បញ្ជាក់សេវាកម្មអនុលោមតាមតម្រូវការ របស់ស្តង់ដារ ISO/IEC 17065:2012 ការវាយតម្លៃភាពអនុលោម – ការតម្រូវសម្រាប់អង្គភាពផ្តល់វិញ្ញាបនបត្របញ្ជាក់ផលិតផល ដំណើរការ និងសេវាកម្ម។
លោកកិត្តិសេដ្ឋាបណ្ឌិតបន្ថែមថា ស្តង់ដារអន្តរជាតិ ISO/IEC សម្រាប់ប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានចំនួន ០៣ គឺជាស្តង់ដារដែលផ្តោតអំពីទិដ្ឋភាពទូទៅនិងនិយមន័យប្រើប្រាស់ ក្នុងប្រព័ន្ធ គ្រប់គ្រង សន្តិសុខព័ត៌មាន ការកំណត់តម្រូវការសម្រាប់ការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រង សន្តិសុខ ព័ត៌មាន និងការណែនាំនានាសម្រាប់ការត្រួតពិនិត្យសន្តិសុខព័ត៌មាន។ ស្តង់ដារនេះត្រូវបានជ្រើសរើសឡើងសម្រាប់ការអនុម័តទទួលយកជាស្តង់ដារជាតិ ផ្អែកតាមការជ្រើសរើសរបស់ក្រុមការងារអាស៊ានសម្រាប់ការធ្វើឲ្យចុះសម្រុងគ្នាក្នុងតំបន់ និងផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៣ ក្រោមប្រធានបទ “ការប្រែក្លាយផ្នែកឌីជីថលឆ្ពោះទៅកាន់ឧស្សាហកម្ម 4.0” ដែលបានបញ្ជាក់ថា ស្របតាមភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យាឌីជីថល ការកសាងនិងអនុវត្តនូវគោលនយោបាយ បទប្បញ្ញត្តិ ច្បាប់ និងស្តង់ដារពាក់ព័ន្ធ ដូចជាសុវត្ថិភាពឌីជីថល គឺជាកត្តាចាំបាច់ ក្នុងការកសាងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែង។
![](https://kampucheathmey.com/wp-content/uploads/2020/12/photo_2020-12-18_13-02-36-2.jpg)
ទន្ទឹមនិងនេះដែរ ស្តង់ដារអន្តរជាតិ IEC សម្រាប់បរិក្ខារអគ្គិសនីប្រើប្រាស់ក្នុងលំនៅឋាន ចំនួន ០៤ស្តង់ដារ មកធ្វើជាស្តង់ដារ ជាតិរបស់កម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលដល់អង្គភាពត្រួតពិនិត្យទាំងអស់វាយតម្លៃ និងត្រួតពិនិត្យគុណភាព និងសុវត្ថិភាព បរិក្ខារខាងលើ ក្នុងទិសដៅការពារអ្នកប្រើប្រាស់ ហានិភ័យ និងបរិស្ថានដែលបង្កដោយបរិក្ខារទាំងនោះ។ ដោយឡែក ទាក់ទងការពិនិត្យ និងអនុម័តលើបទប្បញ្ញត្តិបច្ចេកទេសអគ្គិសនី សម្រាប់រៀបចំបណ្តាញ និងសុវត្ថិភាពអគ្គិសនីក្នុងអគារ និងលំនៅឋាននៅកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សម្រេចមិនទាន់អនុម័តនាពេលនេះទេ ដោយសារការជាន់ភារកិច្ចការងារគ្នា រវាងក្រសួងរ៉ែ និងថាមពល និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលត្រូវពិភាក្សាឲ្យជ្រះស្រលះជាមុនសិន៕
អត្ថបទ៖ វិមាន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច