ព័ត៌មានជាតិ
បច្ចុប្បន្ន កម្ពុជា មានជិត ២០០ សហគមន៍តំបន់ការពារធម្មជាតិ ពលរដ្ឋចូលរួមជាង ៥ ម៉ឺននាក់
តាមការផ្ដល់ព័ត៌មានរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ លោកបានលើកឡើងថា សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ជារបងក្នុងការការពារតំបន់ការពារធម្មជាតិឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

លោក នេត្រ ភក្ត្រា ថ្លែងឱ្យដឹងថា សហគមន៍តំបន់ការពារធម្មជាតិដែលត្រូវបានបង្កើតឡើង នៅទូទាំងប្រទេសកម្ពុជាត្រឹមខែឧសភា ឆ្នាំ២០២២នេះ មានចំនួន ១៨២ ដែលមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៥៥ ៤៤៦ គ្រួសារ នៅក្នុង ៣៣៥ ភូមិ ក្នុងួ១០៨ ឃុំ ក្នុង ១៦ខេត្ត និងចូលរួមគ្រប់គ្រងអភិរក្សលើផ្ទៃដីព្រៃចំនួន ៣០ ៩៤៦៣ ហិកតា។ ក្នុងនោះ នៅខេត្តព្រះវិហារដែលមានតំបន់ការពារធម្មជាតិចំនួន ៩ និងរបៀងអភិរក្ស ១ មានផ្ទៃដីសរុបជាង ៩៥ ម៉ឺនហិកតា មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៤២ សហគមន៍ មានចំនួន ៨១៤៨ គ្រួសារ និងបានកំពុងចូលរួមការពារអភិរក្សព្រៃឈើទំហំ ៦៩ ២៦១ ហិកតានៅក្នុងភូមិចំនួន ៤៧ ក្នុងឃុំចំនួន ១៧ នៃខេត្តព្រះវិហារ។

លោក នេត្រ ភក្ត្រា បានថ្លែងថា សហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានបង្កើតឡើងកាលពី ឆ្នាំ ២០០៥ មានផ្ទៃដី ៣ ៤៤៥ ហិកតាដែលជាប្រភេទព្រៃ ស្រោង និងព្រៃរបោះលាយគ្នា ហើយសមាជិកសហគមន៍ដែលជាជនជាតិដើមភាគតិចគួយបាន និងកំពុងថែរក្សាការពារព្រៃសហគមន៍បានយ៉ាងល្អប្រសើរដោយសហគមន៍បានសហការយ៉ាងស្អិតរមួតជាមួយអាជ្ញាធរភូមិឃុំ និងមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារដើម្បីចុះល្បាតជាប្រចាំ។ ជាមួយគ្នានេះ សមាជិកសហគមន៍បាន និងកំពុងប្រមូលអនុផលព្រៃឈើផ្សេងៗរួមមានការប្រកបរបរដងជ័រច្បោះ ការប្រមូលផលទឹកឃ្មុំ និងអនុផលព្រៃឈើផ្សេងទៀត។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់សហគមន៍ និងជំរុញឱ្យសហគមន៍សហការបន្ថែមជាមួយមន្ត្រីជំនាញក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធនានាដើម្បីប្រែក្លាយតំបន់នេះជាកន្លែងទេសចរណ៍ធម្មជាតិ ជាមួយសក្តានុពលដែលខ្លួនមានដូចជា ប្រពៃណីនៃការរស់ នៅចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច ប្រពៃណីនៃការដងជ័រច្បោះ ការរកឃ្មុំ និងធនធានធម្មជាតិនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនេះ។
ព្រៃសហគមន៍តំបន់ការពារធម្មជាតិជាំពេន ត្រូវបានលោក នេត្រ ភក្ត្រា ពិពណ៌នាថា ត្រូវបានបងប្អូនសហគមន៍ជនជាតិដើមភាគតិចសហការជាមួយមន្ត្រីឧទ្យានុរក្សការពារ និងអភិរក្សបានយ៉ាងល្អ។ ជាមួយគ្នានេះ លោកបានណែនាំសហគមន៍ឱ្យខិតខំចិញ្ចឹមសត្វ ដាំបន្លែបង្ការ និងការសិក្សាពីរបៀបធ្វើបដិសណ្ឋារកិច្ច ភ្ញៀវទេសចរ ជាពិសេសគឺការរៀបចំរបៀបចម្អិនម្ហូបបែប សហគមន៍មូលដ្ឋានឱ្យមានឱរសជាតិឈ្ងុយឆ្ងាញ់ ដើម្បីទាក់ទាញទឹកចិត្តភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្ត និងភ្លក្សម្ហូបរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងរៀបចំផ្ទះស្នាក់នៅ ឬកន្លែងបោះតង់ និងបន្ទប់អនាម័យឱ្យបានស្អាត និងមានអនាម័យល្អ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅក្នុងវិធានការបង្កើនប្រសិទ្ធភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានមិនត្រឹមតែបន្តពង្រឹងលើការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការអភិវឌ្ឍ និងបង្កើនជីវភាពរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ។

កន្លងមកនេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វក្របី គោ ពពែ សត្វចៀម ជ្រូកជាដើមដល់ពលរដ្ឋ សម្រាប់ចិញ្ចឹម ដើម្បីបង្កើនសុវត្ថិភាពស្បៀង និងរកប្រាក់ ចំណូលបន្ថែម។ ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានបានផ្តល់ពូជសត្វទៅតាមគោល ដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របីចំនួន ២៥៨ ក្បាល គោចំនួន ៤០២ ក្បាល គោបាចំនួន ៦ក្បាល គោមេពូជចំនួន ៣០ ក្បាល ចៀមចំនួន ៥៤២ ក្បាល ជ្រូកចំនួន ៨០ក្បាល ជ្រូកព្រៃចំនួន ១០០ក្បាល បាចៀមចំនួន១ក្បាល និងពពែចំនួន៣៨៣ក្បាល៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ