ព័ត៌មានជាតិ
ឥណ្ឌា នឹងជួយធ្វើទំនើបកម្មដំណាំកសិឧស្សាហកម្ម និងការចិញ្ចឹមសត្វដល់កសិករកម្ពុជា
ឥណ្ឌា នឹងជួយធ្វើទំនើបកម្មដំណាំកសិឧស្សាហកម្មឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួនដល់កសិករកម្ពុជា។

នៅក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី ១៨ ឧសភានេះ លោក SANJAY C. KiRLOSKAR នាយក និងជាអ្នកគ្រប់គ្រងទូទៅក្រុម ហ៊ុន A Kirloskar Group Company របស់ឥណ្ឌា បានជម្រាបជូនលោករដ្ឋមន្ត្រីថា លោកមានបំណងចង់ធ្វើទំនើបកម្មកសិកម្ម សម្រាប់ដំណាំកសិឧស្សាហកម្ម ឈើហូបផ្លែ បន្លែ និងការចិញ្ចឹមសត្វ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយរបស់ឥណ្ឌាដល់កសិករកម្ពុជា។
លោកបានស្នើសុំការគាំទ្រពីក្រសួងកសិកម្មដើម្បី នាំយកបច្ចេកវិទ្យាទំនើបរបស់ឥណ្ឌានេះមកធ្វើទំនើបកម្មលើវិស័យកសិឧស្សាហកម្មជួយដល់កសិករកម្ពុជាសំដៅធ្វើយ៉ាងណានាំមកផលប្រយោជន៍ ជាអតិបរមាដល់កសិករ ដែលប្រកបរបរខាងវិស័យកសិឧស្សា ហកម្មដាំដុះដំណាំឈើហូបផ្លែ។
ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញពីឆន្ទ:ថា ក្រុមការងារបច្ចេកទេសនឹងខិតខំធ្វើឲ្យគម្រោងនេះ បានដំណើរការក្នុងពេលឆាប់ៗខាងមុខ ដើម្បីឆ្លើយតបសេចក្តីត្រួវការរបស់កសិករបានទាន់ពេល និងសង្ឃឹមថា ពួកគាត់នឹងទទួលបានប្រយោជន៍យ៉ាងច្រើនពីបច្ចេកវិទ្យាទំនើបមួយនេះ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រលើគោលបំណងរបស់ក្រុមហ៊ុន ដោយលោករដ្ឋមន្ត្រីមានជំនឿថាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់ឥតណ្ឌានេះ នឹងអាចជួយកាត់បន្ថយថ្លៃដើមផលិត ដែលត្រូវចំណាយរបស់កសិករហើយវាក៍នឹងផ្តល់លក្ខណ:ងាយស្រួលនិង សមស្របទៅតាមបរិបទនៃការវិវឌ្ឍន៍រីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម និងភាតរបរិស្ថាន។
បើតាមលោក វេង សាខុន បច្ចុប្បន្នក្រសួងក៏កំពុងយកចិត្តទុកដាក់ជំរុញ គាំទ្រ និងលើកទឹកចិត្តឲ្យប្រជាកសិករ និងវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបនេះផងដែរ ។
លោករដ្ឋមន្ត្រីសង្ឃឹមថា គម្រោងដែលក្រុមហ៊ុនបង្ហាញនេះ នឹងចូលរួមចំណែកធ្វើឲ្យគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម (ការធ្វើទំនើបកម្មកសិកម្ម) ២០២២ -២០៣០ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចឈានទៅដល់គោលដៅតាមផែនការដែលបានគ្រោងទុកគឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
លោក ក៏បានណែនាំឲ្យក្រុមហ៊ុនបន្តធ្វើកិច្ចការនេះ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ហើយក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការបន្ថែមតាមការចាំបាច់ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕ សំអឿន



-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?