ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ សិស្សជាង២៧ម៉ឺននាក់កំពុងរីករាយជាមួយការទទួលទានអាហារពេលព្រឹកតាមសាលារៀនឡើងវិញ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍នៅថ្ងៃទី១៨ ខែឧសភានេះថា
សិស្សានុសិស្សប្រមាណជាង២៧ម៉ឺននាក់នៅតាមសាលាគោលដៅចំនួន១១១៣ នៅទូទាំងប្រទេសកំពុងរីករាយជាមួយការទទួលទានអាហារពេលព្រឹកតាមសាលារៀនឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារការរារត្បាតជំងឺកូវីដ១៩ ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។

លោកបានបន្តថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានបើកឱ្យដំណើរការឡើងវិញនូវសាលារៀនទូទាំងប្រទេស, កម្មវិធីផ្តល់អាហារតាមសាលារៀនក៏ត្រលប់មកវិញផងដែរ។
លោកបានបន្តថា កម្មវិធីនេះបានផ្តល់អាហារក្តៅៗពេលព្រឹកសម្បូរជីវជាតិដល់សិស្សានុសិស្សរហូតដល់ជាង ២៧ម៉ឺននាក់ នៅតាមសាលាគោលដៅចំនួន ១១១៣ នៅទូទាំងប្រទេសជារៀងរាល់ព្រឹក និងបានជួយលើកកម្ពស់កសិផលក្នុងសហគមន៍ ព្រោះបន្លែនិងសាច់សម្រាប់កម្មវិធីនេះ ត្រូវបានផលិតក្នុងសហគមន៍នៅជុំវិញតំបន់គោលដៅនីមួយៗ។

លោកបានបន្ថែមទៀតថា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនអាហារជារៀងរាល់ព្រឹកដល់សិស្សចំនួនជាង៥ម៉ឺននាក់ នៅតាមសាលាចំនួន ២៩០ និងសិស្សានុសិស្សចំនួនជាង ២២ ម៉ឺននាក់នៅតាមសាលាចំនួន ៨២៣ ទៀត ត្រូវបានផ្តល់ជូនដោយកម្មវិធីស្បៀងអាហារពិភពលោក។
លោកបានបន្ថែមថា «សិស្សានុសិស្សដែលកំពុងសិក្សាក្នុងសាលាគោលដៅនៅទូទាំងប្រទេស បានបង្ហាញអារម្មណ៍រីករាយបន្ទាប់ពីបានទទួលទានអាហារពេលព្រឹកនៅសាលារៀនឡើងវិញ»។

លោក រស់ សុវាចា បានបញ្ជាក់ថា អាហារូបត្ថម្ភល្អចូលរួមលើកកម្ពស់គុណភាពរៀន និងបង្រៀន ថែមទាំងបណ្តាលឲ្យគុណភាពជីវិតរឹតតែប្រសើរ។ ក្រសួងអប់រំ យុវជននិងកីឡាស្វាគមន៍ និងថ្លែងអំណគុណចំពោះកិច្ចសហការជាមួយក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍន៍ដូចជាអង្គការស្បៀងអាហារពិភពលោក និងគ្រប់ភាគីពាក់ព័ន្ធដើម្បីបន្តលើកកម្ពស់អាហារូបត្ថម្ភ និងសុខភាពសិក្សារបស់អ្នកសិក្សានិងភាគីពាក់ព័ន្ធតាមរយ:គ្រប់រូបភាព៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី