ព័ត៌មានជាតិ
ក្រុមហ៊ុនមួយស្នើសុំជួលដីជាង ៣០០ហិកតាក្នុងខេត្តកោះកុង វិនិយោគតំបន់ទេសចរណ៍ធម្មជាតិ
ក្រុមហ៊ុនមួយ បានស្នើសុំជួលដីមួយកន្លែងទំហំ ៣០៨ ហិកតា ស្ថិតនៅក្នុងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ក្នុងភូមិសាស្រ្ត ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដើម្បីវិនិយោគអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ។

ក្រោយមានការស្នើសុំ អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា និងលោក ខូវ សូវៀត ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរឃុំ ស្រុក បានចុះពិនិត្យសិក្សាទីតាំងជាក់ស្តែងនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។
បន្ទាប់ពីការចុះពិនិត្យទីតាំងជាក់ស្តែងរួចហើយ ក្រុមការងារនៃគណៈអភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធ បានសម្រេចគាំទ្រឱ្យមានការវិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ និង ធម្មជាតិ ប៉ុន្តែត្រូវគិតគូរឱ្យបានម៉ត់ចត់លើកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះលក្ខខណ្ឌ បទដ្ឋានបច្ចេកទេស, ត្រូវកំណត់ឱ្យបានច្បាស់លាស់នូវតំបន់ ដែលត្រូវអភិវឌ្ឍន៍ និងតំបន់ដែលត្រូវអភិរក្សការពារ ជាលក្ខណៈធម្មជាតិ, ស្នើឱ្យក្រុមហ៊ុនរៀបចំផែនការលម្អិត របស់គម្រោងវិនិយោគ ដាក់ជូនក្រសួងបរិស្ថាន ប្រជុំ ពិនិត្យ និងសម្រេចតាមនីតិវិធី។

លើសពីនេះទៀត អាជ្ញាធរ ក៏តម្រូវឱ្យគោរពទៅតាមគោលការណ៍ណែនាំ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីច្បាប់ជាធរមាន ត្រូវដោះស្រាយផលប៉ះពាល់នានា ជាមុនសិន(ប្រសិនបើមាន) មុនធ្វើការអភិវឌ្ឍ, ត្រូវចូលរួមការពារ និងអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិ ដោយមិនត្រូវឱ្យមានបទល្មើស ធនធានធម្មជាតិនានា កើតមាននៅក្នុងទីតាំងវិនិយោគរបស់ខ្លួន, ត្រូវសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងបរិស្ថាន អាជ្ញាធរខេត្ត មន្ទីរបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងគ្រប់អ្នកពាក់ព័ន្ធ, ម្ចាស់គម្រោងត្រូវគិតគូរឱ្យបានហ្មត់ចត់ រៀបចំឱ្យមានផែនការគ្រប់គ្រង និងយន្តការនានា ក្នុងការគ្រប់គ្រងសំណល់រឹង-រាវ ចាប់ពីអនុវត្តគម្រោងរហូតដល់ប្រតិបត្តិការគម្រោង, រាល់ការសាងសង់សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវសូមច្បាប់អនុញ្ញាតសាងសង់តាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកោះកុង តែងតែសាទរ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចាប់អារម្មណ៍លើការជួលដីវិនិយោគរៀបចំបង្កើតតំបន់ទេចរណ៍ធម្មជាតិ នៅក្នុងខេត្តកោះកុង ដែលជាផ្នែកមួយនៃការអភិរក្សធនធានធម្មជាតិ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងចូលរួមអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ៕ រូបភាព៖ រដ្ឋបាលខេត្តកោះកុង





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត