ព័ត៌មានជាតិ
សម្តេចតេជោ ជំរុញឲ្យមានការហោះហើរត្រង់ពីឥណ្ឌា មកទីក្រុងភ្នំពេញ និងខេត្តសៀមរាប
ការជំរុញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក នរិន្ត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៨១ ហើយប្រទេសឥណ្ឌា គឺជាប្រទេសប្រជាធិបតេយ្យទីមួយ ដែលបានទទួលស្គាល់ និងភ្ជាប់ទំនាក់ទំនងការទូតជាមួយប្រទេសកម្ពុជា។ គិតមកដល់ឆ្នាំ២០២២ នេះ មានរយៈពេល៧០ឆ្នាំហើយ។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីឥណ្ឌា លោក នរិន្ត្រា ម៉ូឌី បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសន្ទនា នាពេលនេះ ហើយលោកក៏បានចូលរួមរំលែកទុក្ខចំពោះមរណភាព បងប្រុសសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ លោកនាយករដ្ឋមន្ត្រីឥណ្ឌាបញ្ជាក់ថា វាជាមោទនភាពរបស់ឥណ្ឌា ដែលបានធ្វើការជាមួយកម្ពុជានាពេលកន្លងមក។ លោកក៏បានអបអរសាទរកម្ពុជា ដែលបានទទួលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ។ នៅក្នុងប៉ូលនយោបាយឆ្ពោះទៅទិសខាងកើតរបស់ប្រទេសឥណ្ឌា លោកបានចាត់ទុកកម្ពុជាគឺជាដៃគូដ៏សំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំពោះគោលនយោបាយខាងកើតរបស់ឥណ្ឌានេះ គឺត្រឹមត្រូវតាមគោល នយោបាយរបស់អាស៊ាន ដែលផ្សារភ្ជាប់ជាមួយប្រទេសឥណ្ឌា និងបានចាត់ទុកឥណ្ឌាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចពិភាក្សានេះ អ្វីដែលសម្ដេចចង់បាន គឺទីទាក់ទងទៅនឹងបញ្ហាជំងឺកូវីដ១៩ ដោយសម្ដេចតេជោបានថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានទទួលជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលមានចំនួនច្រើន រហូតមកនៅតិចតួច ហើយសម្ដេចក៏បានអរគុណដល់ប្រទេសឥណ្ឌា ដែលបានផ្ដល់វ៉ាក់សាំងមកដល់កម្ពុជាផងដែរ ហើយការចូលរួមចំណែករបស់ឥណ្ឌានេះ បានធ្វើឲ្យកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រីឥណ្ឌាវិញថា រហូតដល់ថ្ងៃនេះមានរយៈពេល១១ ថ្ងៃហើយ ដែលកម្ពុជាមិនមានវិជ្ជមានកូវីដ១៩ សូម្បី១ករណីឡើយ។ សម្ដេចបានអរគុណឥណ្ឌា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការ ដែលកិច្ចសហប្រតិបត្តិការនេះ បានគ្រប់ដណ្ដប់ទៅលើវិស័យជាច្រើន ទាំងនយោបាយ សេដ្ឋកិច្ច អប់រំ វប្បធម៌ ជាពិសេសការទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរ។

នៅជំនួបនោះ លោកនាយកលោកនាយករដ្ឋមន្ត្រីឥណ្ឌាបានបញ្ជាក់ថា មកដល់ពេលនេះ ប្រទេសទាំងពីរ គឺកម្ពុជានិងឥណ្ឌា កំពុងតែស្វែងរកពេលវេលាសមស្របមួយ ក្នុងព្រះរាជទស្សនកិច្ច របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាដែលគ្រោងយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសឥណ្ឌានៅឆ្នាំ ២០២៣ ខាងមុខ។
នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានធ្លាក់ចុះនៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ហើយនៅឆ្នាំ២០២១ មានការកើនឡើងប្រមាណ៣០០ លានដុល្លារ។ ក្នុងនោះ សម្ដេចបានលើកឡើង២ចំណុចគឺ: ទី១, ជំរុញដំណើរការរៀបចំឲ្យមានទីផ្សារសេរីទ្វេភាគីរវាងឥណ្ឌា និងកម្ពុជា និងទី២, ពន្លឿនល្បឿនបច្ចេកទេសឲ្យបានឆាប់ ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា ដើម្បីពន្លឿនការចរចាបញ្ចប់នូវសន្ធិសញ្ញាទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅចុះហត្ថលេខាឲ្យបានឆាប់ផងដែរ។

ក្រៅពីនេះសម្ដេច តេជោ ហ៊ុន សែន បានលើកឡើងពីវិស័យទេសចរណ ដែលសម្ដេចបានស្នើសុំឱ្យមានការហោះហើរត្រង់ពីឥណ្ឌាមកទីក្រុងភ្នំពេញ និងមក កាន់ខេត្តសៀមរាប ក្នុងន័យធ្វើយ៉ាងណា ដើម្បីឲ្យទេសចរណ៍រវាងប្រទេសទាំងពីរមានការកើនឡើង ពីព្រោះកម្ពុជាបានបើកចំហទេសចរណ៍ឡើងវិញហើយ សម្រាប់អ្នកទេសចរការចាក់វ៉ាក់សាំងពេញលេញ ដោយមិនចាំបាច់ធ្វើតេស្ត pcr ឬតេស្តរហ័សនោះឡើយ។
ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីសម្តេចនាយករដ្ឋមន្ត្រី បានស្វាគមន៍ការកំណត់យកឆ្នាំ២០២២ ជាឆ្នាំមិត្តភាពរវាង អាស៊ាន និងឥណ្ឌា។ សម្ដេចតេជោក៏បានបញ្ជាក់ផងដែរថា កម្ពុជារង់ចាំគម្រោងផ្លូវល្បឿនត្រីភាគី ដែលមានឥណ្ឌា មីយ៉ាម៉ា ថៃ និងពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាមផងដែរ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ