Connect with us

ព័ត៌មានជាតិ

គណបក្សកែទម្រង់កម្ពុជា ផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់ ដែលបានដាក់បេក្ខភាព ដើម្បីហែរក្បួនឃោសនាដោយផ្ទាល់

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់គណបក្សកែទម្រង់កម្ពុជា បានឲ្យដឹងថា នៅក្នុងរយៈពេល១៤ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នេះ គណបក្សបានផ្តល់លទ្ធភាពឲ្យឃុំ សង្កាត់  ដែលបានដាក់បេក្ខភាព ដើម្បីធ្វើការហែរក្បួនឃោស​នាដោយផ្ទាល់ ហើយការធ្វើបែបនេះ ដោយសាតែគណបក្សដាក់បេក្ខភាពបានតិច ហើយថ្នាក់ដឹកនាំនឹងចុះទៅតាមឃុំ សង្កាត់ ទាំងនោះដើម្បីធ្វើវេទិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងប្រាប់ កម្ពុជាថ្មី នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ថា នៅថ្ងៃឃោសានាខាងមុខនេះ គណបក្សបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនៅតាមឃុំនីមួយៗ ដែលបានដាក់បេក្ខភាពសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ធ្វើការដង្ហែរនៅតាមមូលដ្ឋាន ទៅតាមកាលវិភាគរបស់ខ្លួន ហើយថ្នាក់ដឹកនាំខាងលើ នឹងចុះទៅតាមឃុំ សង្កាត់ ដែលបានដាក់បេក្ខភាពនោះ រៀបចំធ្វើវេទិកាសាធារណៈ ជាមួយអ្នកគាំទ្រ ក៏ដូចជា ជាមួយម្ចាស់ឆ្នោតដោយផ្ទាល់ ដើម្បីបញ្ជូនសារនយោបាយ ក៏ដូចជាកម្មវិធីនយោបាយ នៅតាមមូលដ្ឋានទាំងនោះ។

បើតាមលោក អ៊ូ ច័ន្ទរ័ត្ន ដោយសារតែគណបក្ស ដាក់បេក្ខភាពបានតិច គឺចំនួន៥៩ឃុំ សង្កាត់  នៅរាយប៉ាយតាមខេត្តចំនួន១២ ដូច្នេះការធ្វើការដង្ហែក្បួនធំ នឹងមិនមានប្រសិទ្ធភាពសម្រាប់ការបោះឆ្នោតនៅតាមឃុំនីមួយៗនោះទេ ដូច្នេះគណបក្ស នឹងផ្ដល់លទ្ធភាពទៅតាមឃុំនីមួយៗ ដើម្បីធ្វើការឃោសនា ក៏ដូចជាដង្ហែដោយខ្លួនឯង ដោយបង្ហាញ​បេនណឺ sticker និងខិតប័ណ្ណនយោបាយ ជូនទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់តែម្ដង។

គួររំលឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ផ្តើមពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង៣រសៀល។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយដោយសារការឃោសនាកាន់តែកៀក ថ្មីៗនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើសេចក្ដីណែនាំមួយ ស្តីពីការហែរក្បួនឃោសនាបោះឆ្នោត និងការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារ របស់គណបក្សនយោបាយឈរ ដោយតម្រូវឲ្យគណបក្សអនុវត្តឲ្យបានតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាបទបញ្ជ និងនីតិវិធីផ្សេងៗ ដើម្បីឲ្យការឃោសនានេះបានប្រព្រឹត្តិទៅដោយរលូន មានសណ្តាប់ធ្នាប់ និងគ្មានអំពើហឹង្សា៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា៦ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម