Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាននិតិកម្មកសិកម្ម ឱ្យកសិករលើកកម្ពស់ប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ថ្នាំពុលកសិកម្ម 

បានផុស

នៅ

អគ្គនាយកដ្ឋាននិតិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ឲ្យកសិករលើកកម្ពស់ការប្រុងប្រយ័ត្ន នៅពេលទិញថ្នាំពុលផ្សេងៗទៅប្រើប្រាស់ ព្រោះថ្នាំមួយចំនួនមិនមានចុះបញ្ជីការទទួលស្គាល់ពីក្រសួងកសិកម្មនោះទេ។     

លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននិតិកម្មកសិកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមញ្ញនិងនេសាទ បានបញ្ជាក់ថា ការរងគ្រោះថ្នាក់និងផលប៉ះពាល់ផ្នែកសុខភាពដោយសារតែកសិករមួយចំនួន ពួកគាត់មិនបានទិញថ្នាំមានចុះបញ្ជីការពីក្រសួងកសិកម្មទេ ហើយក៏មិនបានប្រើប្រាស់ថ្នាំពុលនោះទៅតាមការណែនាំផងដែរ។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពន្យល់ថា កសិករយើងមុនពេលទិញថ្នាំពុលកសិកម្មយកទៅបាញ់សម្លាប់ស្មៅៗ ឬសម្លាប់សត្វល្អិត នៅលើដំណាំ ត្រូវពិនិត្យមើលប្រភេទថ្នាំនីមួយៗ ដែលមានចុះបញ្ជីការត្រឹមត្រូវ និងមានសរសេរជាអក្សរខ្មែរ ប្រាប់ពីប្រភពផលិតនិងរបៀបប្រើ ទើបយើងធានាបាននូវគុណភាព ព្រោះថ្នាំពុលកសិកម្មមានច្រើនប្រភេទដែលនាំចូលមកពីបណ្តាប្រទេសផ្សេងៗពីគ្នា។    

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ផលវិបាកមួយនេះហើយដែល មន្ត្រីជំនាញមន្ទីរកសិកម្មតែងតែព្យាយាមពន្យល់ប្រជាពលរដ្ឋជារឿយៗ ព្រោះការប្រើប្រាស់ថ្នាំពុលកសិកម្មពេលមិនបានប្រុងប្រយ័ត្នអាចប៉ះពាល់ដល់សុខភាព។     

លោកប្រធានមន្ទីរកសិកម្មបានបញ្ជាក់បន្ថែមថា នេះជាការដាស់ស្មារតីដល់កសិករឲ្យភ្ញាក់រលឹកឡើងវិញ និងយកចិត្តទុកដាក់ចំពោះការងាធ្វើកសិកម្មរបស់ខ្លួន ព្រោះកន្លងមកនៅខេត្តស្ទឹងត្រែងធ្លាប់មានប្រជាពលរដ្ឋយើងរងគ្រោះរហូតដល់ស្លាប់ ដោយសារតែការបាញ់ថ្នាំស្មៅ និងថ្នាំសម្លាប់សត្វល្អិត មិនអនុវត្តតាមការណែនាំនោះ។ មុននឹងគាត់ប្រើគាត់គួរណាស់តែអាននៅលើការណែនាំព្រោះក្រុមហ៊ុននីមួយៗ គាត់បានសរសេរដាក់នឹងការណែនាំនៅលើហ្នឹងអស់ហើយ  ទាំងការប្រើប្រាស់ ទាំងការការពារសុខភាពយើងដូចគ្នា ត្រូវការឱ្យគាត់ពាក់ម៉ាស់ ស្រោមដៃ អាវការពារ ក៏ដូចជាស្បែក​ជើងកវែង ចៀសវាងថ្នាំនឹងប៉ះពាល់ទៅនឹងស្បែក វាអាចជ្រាបចូលខ្លួនបាន។       

សូមបញ្ជាក់ថា នេះជាលើកទី២ហើយនៅឆ្នាំ២០២២នេះ ដែលអគ្គនាយកដ្ឋាននិតិកម្មនៃក្រសួងកសិកម្មបានផ្សព្វផ្សាយឱ្យកសិករនៅខេត្តស្ទឹងត្រែងជ្រើសរើសប្រភេទថ្នាំពុលនិងជីកសិកម្ម ទៅប្រើប្រាស់ឱ្យមានផលប្រយោជន៍និងអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំដើម្បីចៀសវាងការគ្រោះថ្នាក់ដែលបង្កឡើងពីការធ្វេសប្រហែស ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម