Connect with us

ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យកម្ពុជាខាតបង់ថវិកា​ប្រមាណជាង ៤៦០លានដុល្លារ

បានផុស

នៅ

កម្ពុជា ខាតបង់ប្រាក់ប្រមាណ ៤៦៧លានដុល្លារ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមឆ្នាំ២០១៩។ នេះបើតាមយោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា បើទោះបីជាអត្រាគ្រោះថ្នាក់ចរាចរណ៍រយៈពេលចុងក្រោយមានការថយចុះយ៉ាងណាក្តី តាមការសិក្សាស្រាវជ្រាវមួយរបស់អង្គការ UNDP ដោយបានសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ក្នុងពេលដែលកម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ២ពាន់នាក់ និងរងរបួសជាច្រើពាន់នាក់ ជាលទ្ធផលរកឃើញថា កម្ពុជាខាតបង់ជិត ៤៦៧លានដុល្លារ។

លោក គឹម បញ្ញា បានឱ្យដឹងបែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយសិក្ខាសាលាជាមួយថ្នាក់ដឹកនាំសហជីពកម្មករ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា នៅថ្ងៃទី១៨ ឧសភា ឆ្នាំ២០២២។

លោក គឹម បញ្ញា បានបន្តថា ជារៀងរាល់ថ្ងៃនៅកម្ពុជា មានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវដែលមានចរាចរណ៍កកស្ទះ និងប្រឈមគ្រោះថ្នាក់ ដើម្បីស្វែងរកចំណូលផ្គត់ផ្គង់ដល់គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម