ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ ខំប្រឹងធ្វើឱ្យ អាណាព្យាបាល និងអាជ្ញាធរចាត់ទុក គ្រូជាតួឯកក្នុងសង្គមជាតិ
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យើងទាំងអស់គ្នាខិតខំប្រឹងប្រែងបន្ត បង្កើនគុណភាព និងជីវភាពគ្រូ ពិសេសធ្វើឱ្យអាណាព្យាបាល និងអាជ្ញាធរគោរព និងចាត់ទុក គ្រូបង្រៀនជាតួឯកនៅក្នុងសង្គមជាតិ។

នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ នៅស្រុកកងមាស នៅថ្ងៃទី១៩ ខែឧសភានេះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា៖ “គ្រូជាឆ្អឹងខ្នងនៃវិស័យអប់រំ ហើយគុណភាពគ្រូ កិត្តិយសគ្រូ និងការងាររបស់គ្រូ ជាការងាររបស់យើង”។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ដូចនេះយើងទាំងអស់គ្នានឹងខិតខំប្រឹងប្រែងបន្តទៀត ដើម្បីឱ្យជីវភាពគ្រូបង្រៀនរបស់យើងកាន់តែល្អប្រសើរ ប្រាក់បៀរវត្សកាន់តែកើនឡើង ពិសេសលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងការបណ្តុះបណ្តាលគ្រូកាន់តែល្អ ពិសេសធ្វើយ៉ាងណាឱ្យសិស្សឪពុកម្តាយ មាតាបិតាគោរព និងអាជ្ញាធរគោរពគ្រូ ហើយចាត់ទុកគ្រូគឺជាតួឯកនៅក្នុងសង្គមជាតិ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាន និងបន្តលើកកម្ពស់គុណភាព និងជីវភាពគ្រូបង្រៀនឱ្យកាន់តែប្រសើរឡើងថែមទៀត ពិសេសប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០១៥ គឺមានចន្លោះត្រឹមតែជាង ៥សែនរៀល ដល់ ១លាន ២សែនរៀលប៉ុណ្ណោះ ខណៈប្រាក់ខែគ្រូបង្រៀននៅឆ្នាំ២០២២នេះ មានចន្លោះពី ១លាន ២សែនរៀល ដល់ ២លាន ១សែនរៀល។
ចំណែកគុណភាពគ្រូបង្រៀននៅតែស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់ក្រសួង ដែលបានបង្កប់នៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលត្រូវបានគាំទ្រដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦។

ក្រសួងបានពិនិត្យឡើងវិញលើកម្មវិធីបណ្តុះបណ្តាលគ្រូនៅវិទ្យាស្ថានជាតិអប់រំ និងវិទ្យាស្ថានគរុកោសល្យ និងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងការធានាសមមូលនៃការបណ្តុះបណ្តាល ជាពិសេស ដោយផ្តោតលើមុខវិជ្ជា ស្ទឹម បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេស ការពង្រឹងសមត្ថភាពគ្រូឧទ្ទេសលើចំណេះមុខវិជ្ជាវិធីសាស្រ្តបង្រៀន និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ពិនិត្យឡើងវិញដំណើការសាលាគរុកោសល្យខេត្តជាដើម៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង