ព័ត៌មានជាតិ
មន្ត្រីផ្តល់ឈាមចាប់ផ្តើមចុះយកអំណោយឈាមនៅតាមស្ថាប័ន និងក្រសួងផ្សេងៗ ក្រោយជំងឺកូវីដធូរស្រាល
មន្ត្រីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចាប់ផ្តើមចុះយកអំណោយឈាមនៅតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា និងក្រុមហ៊ុននានានៅជុំវិញរាជធានីភ្នំពេញបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាល។
លោកវេជ្ជបណ្ឌិត លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែឧសភា
នេះថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល និងកម្ពុជាបានបើកប្រទេសឡើងវិញរួចមកមានក្រសួងស្ថានប័ន
គ្រឹះស្ថានសិក្សានិងក្រុមហ៊ុននានាបានធ្វើការទំនាក់ទំនងមកមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីចុះទៅប្រមូលឈាមនៅតាមទីតាំងផ្ទាល់តែម្តង។

លោកវេជ្ជបណ្ឌិតបានបន្តថាការចុះទៅយកអំណោយឈាមនៅតាមទីតាំងផ្ទាល់នេះវានឹងផ្តល់ផលចំណេញច្រើនដល់ក្រសួងស្ថាប័នគ្រឹះស្ថានសិក្សានិងក្រុមហ៊ុនទាំងនោះដូចជាពួកគេអាចពិនិត្យសុខភាពនិងដូរកាតថ្មីពិសេសអាចទទួលបានអំណោយឈាមនៅពេលសាច់ញាតិខ្លួនមានតម្រូវការឈាមព្រោះថា មជ្ឈមណ្ឌលតែងតែរក្សាទុកឈាមប្រមាណ២០ភាគរយនៃចំនួនឈាមសរុបដែលបូមបានពីស្ថានប័នទាំងអស់សម្រាប់ទុកផ្តល់ជួនពួកគាត់វិញផងដែរ។
លោកវេជ្ជបណ្ឌិតបានបន្តថាបើទោះបីជាកម្ពុជាមានស្ថានភាពឆ្លងជំងឺកូវីដ១៩ ធូរស្រាលនិងបានបើកប្រទេសឡើងវិញក៏ដោយក៏កាទទួលឈាមតាមរយៈសប្បុសជនដោយមិនគិតកម្រៃនិងដោយស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមហាក់នៅមិនទាន់មានការផុលផុសដូចមុនស្ថានភាពជំងឺកូវីដ១៩នៅឡើយទេដោយសារប្រជាពលរដ្ឋនៅតែមានអារម្មណ៍ខ្លាចនិងមិនមានអ្នកជំរុញដូចកាលពីមុនផ្ទុះជំងឺកូវីដ១៩ដដែលដោយសារប្រជាពលរដ្ឋមានការភ័យខ្លាចដែលធ្វើឱ្យចំនួនអ្នកមកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានប្រមាណ១០ភាគរយខណៈកាលពីមុនមានរហូតដល់ទៅ២០ភាគរយឯណោះ។
លោក វេជ្ជបណ្ឌិតបានបន្តទៀតថា ដោយសារតែចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្តមានចំនួនតិចបានធ្វើឱ្យកម្ពុជាមានការខ្វះខាតឈាមច្រើនសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ព្រោះថាក្នុង១ថ្ងៃត្រូវការឈាមប្រមាណពី២៥០ទៅ៣០០ប្លោកដែលតម្រូវឱ្យមានអ្នកបរិច្ចាគឈាមជំនួសដែលមានរហូតដល់៩០ភាគរយដែលពួកគាត់ជាសាច់ញាតិក្រុមគ្រួសារនិងមិត្តភ័ក្តរបស់អ្នកជំងឺ ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមធ្លាប់បានលើកឡើងថា នៅឆ្នាំ២០២២នេះមជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការឈាមប្រមាណ១សែន១ម៉ឺនប្លោកសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាមចាំបាច់ដូចជាអ្នកជំងឺទាក់ទិននឹងការហូរឈាមតាមប្រដាប់រំលាយអាហារ ការវះកាត់ជំងឺបេះដូង គ្រោះថ្នាក់ចរាចរណ៍ការហូរឈាមមិនប្រក្រតីនៅមុននិងក្រោយពេលសំរាលកូន ជំងឺខ្សោយតំរង់នោម ការព្យាបាលថែទាំជំងឺមហារីក ពិសេសការដូរក្រលៀនដែលជាសេវាកម្មថ្មីមួយដែលត្រូវការឈាមច្រើន។
លោកប្រធានមជ្ឈមណ្ឌើជាតិផ្តល់ឈាមបានអំពាវនាវដល់សប្បុរសជន និងអង្គភាពស្ថាប័នពាក់ព័ន្ធនានា ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បីបំពេញតម្រូវស្តុកឈាមដល់អ្នកជងឺដែលកំពុងត្រូវការឈាមជាចាំបាច់នៅតាមមន្ទីរពេទ្យនានា៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ