ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ គោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន
គោលដៅកម្ពុជាគ្មានមីនឆ្នាំ ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជាសហប្រធានដឹកនាំវេទិកាកិច្ចសន្ទនាកម្រិតខ្ពស់ស្តីពីសកម្មភាពមីន (High Level Dialogue on Mine Action) ជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដែលបានប្រព្រឹត្តិទៅនៅខេត្តសៀមរាប នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។

ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់តំណាងស្ថានទូត វិស័យឯកជន និងភាគីពាក់ព័ន្ធសកម្មភាពមីនទាំងជាតិ-អន្តរជាតិ ដែលបានចូលរួមក្នុងវេទិកានេះ ស្របពេលដែលកម្ពុជានឹងប្រារព្ធខួបលើកទី៣០ នៃការចាប់ផ្តើមការងារបោសសម្អាតមីនជាផ្លូវការ ដោយមានការចូលរួមពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រសកម្មភាពមីន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដែលជាមរតកសង្គ្រាម ប្រជាជនកម្ពុជា និងសហគមន៍ នៅតែបន្តរងគ្រោះដោយសារឃាតករលាក់មុខទាំងនេះ ហើយបច្ចុប្បន្ននេះ ប្រជាជនប្រមាណជិត ១ លាននាក់ កំពុងរស់នៅ និងធ្វើការនៅលើតំបន់ដែលមានការគំរាមកំហែងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលយើងទាំងអស់គ្នា ត្រូវបន្តរួបរួមគ្នាដោះស្រាយឲ្យទាន់ពេលវេលា ដោយគ្មាននរណាម្នាក់គួរត្រូវរស់នៅដោយភ័យខ្លាចស្លាប់ ក្រោយការប្រយុទ្ធគ្នាបានបញ្ចប់នោះទេ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) និងជាអ្នកសង្កេតការណ៍នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម រាជរដ្ឋាភិបាល បានចាត់ទុកវិស័យសកម្មភាពមីន គឺជាការងារអាទិភាពរបស់ជាតិដ៏សំខាន់ តាមរយៈការដាក់ចេញនូវគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDG18) ដែលត្រូវបានប្រកាសនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតាំងចិត្តលុបបំបាត់វត្តមានគ្រាប់មីនដែលបានដឹងនៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដូចបានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។

លោកបន្តទៀតថា ការកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ គឺជាគោលដៅដែលអាចសម្រេចបាន ប្រសិនបើរាជរដ្ឋាភិបាល សហគមន៍ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធ្វើការរួមគ្នា និងពន្លឿនការគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា លើផ្ទៃដីមានមីនដែលបានដឹងប្រមាណ ៧៣៦ គីឡូម៉ែត្រក្រឡា ទៀត។

តំណាង ស្ថានទូត ដៃគូ អភិវឌ្ឍន៍ និង វិស័យ ឯកជន បាន វាយតម្លៃ ខ្ពស់ ចំពោះ សមិទ្ធផល សម្រេច បាន របស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង ការងារ បោសសម្អាត មីន ព្រម ទាំង បាន តាំង ចិត្ត បន្ត និង ចូលរួម គាំទ្រ ដល់ ការងារ បោសសម្អាត មីន រហូត ដល់ កម្ពុជា អាច សម្រេច នូវ គោល ដៅ របស់ ខ្លូន៕






-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ