ព័ត៌មានជាតិ
លោកបណ្ឌិត អ៊ិត សំហេង ដឹកនាំសមាជិកគណបក្ស បើកយុទ្ធនាការក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង
ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ លោកបណ្ឌិត អ៉ិត សំហេង ប្រធានក្រុមការងារគណបក្សចុះជួយខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានដឹកនាំសមាជិកសមាជិការរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៤ ៣០០នាក់ ចូលរួមបើកយុទ្ធនាការរកសំលេងឆ្នោត នៅក្នុងសង្កាត់ទាំង១២ នៃខណ្ឌចំការមន និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

មានប្រសាសន៍លើកឡើង នៅក្នុងឱកាសបើកយុទ្ធនាការនោះដែរ លោកបណ្ឌិត អ៉ិត សំហេង បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដោយស្មោះ ចំពោះសមិទ្ធផលនានារបស់សង្កាត់ទាំង១២ ក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដែលបានសម្រេចរយៈពេលមួយអាណត្តិកន្លងមកនេះ។

ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា ជាការពិតណាស់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៍ឈ្លាសវៃ ពេញមួយអាណតិ្តកន្លងទៅនេះ បក្សទាំងមូល រាជរដ្ឋាភិបាល អាជ្ញាធរ សមាជិក សមាជិកាគណបក្សគ្រប់លំដាប់ថ្នាក់ បានអនុវត្តគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ ធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងដោយឃុំ-សង្កាត់នីមួយៗសុទ្ធតែមានការអភិវឌ្ឍ សុវត្ថិភាពរឹងមាំប្រជាជនកាន់តែមានជីវភាពប្រសើរឡើង ហើយបានរស់នៅប្រកបដោយសុភមង្គលក្រោមម្លប់នៃសន្តិភាព និងក្រោមម្លប់នៃបារមីដ៍ត្រជាក់នៃ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនេះ ដើម្បីពង្រឹង ពង្រីកសមិទ្ធផលគ្រប់ផ្នែក គ្រប់វិស័យនៅឃុំ-សង្កាត់រយៈពេលប្រាំឆ្នាំបន្តទៀត គណបក្សប្រជាជន កម្ពុជាក៍បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២២-២០២៧ ដោយផ្តល់ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ មានមុខងារ និងការទទួលខុសត្រូវច្បាស់លាស់លើការដឹកនាំ គ្រប់គ្រង ចាត់ចែងការងាររដ្ឋបាល សន្តិសុខសណ្តាប់ឆ្នាប់ ធនធានហិរញ្ញវត្ថុ ទ្រព្យសម្បតិ្ត បុគ្គលិក និងការផ្តល់សេវាសាធារណៈចាំបាច់ និងជាមូលដ្ឋាននានា ព្រមទាំងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់កំណត់។ បន្តការផ្ទេរធនធានបន្ថែម១% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ និងបង្កើនការចែករំលែកចំណូលសារពើពន្ធរដ្ឋបាលរាជធានី ខេត្ត ៦% ជូនដល់រដ្ឋបាលឃុំ-សង្កាត់ ចាប់ពី ឆ្នាំ ២០២៤ទៅ ដែលជាការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជននៅគ្រប់មូលដ្ឋាន។ គោលនយោបាយនេះ ត្រូវបាន កសាងឡើង ដោយឈរលើមូលដ្ឋានការពិតជាក់ស្តែងនៃការរីកចម្រើនរបស់សង្គមជាតិ ហើយគណបក្ស ប្រជាជន កម្ពុជាមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងស្មារតីជំហរ ហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ ក្នុងការ បម្រើ ប្រជាជន ដើម្បីសម្រេចឲ្យបានជោគជ័យនូវបំណងប្រាថ្នានេះ។

មុនក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតនឹងត្រូវចាប់ផ្តើម លោកបណ្ឌិត អ៉ិត សំហេង បានស្នើដល់សមាជិក សមាជិការ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ៗមួយចំនួនរួមមាន ៖ ១.ក្នុងការហែក្បួនឃោសនា សូមរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅពេលចេញឃោសនា តាមសង្កាត់រៀងៗខ្លួន។ ២.សូមបេក្ខជន និងសកម្មជនគណបក្សគ្រប់រូប ចូលរួមឲ្យសកម្មបំផុត ដើម្បីសុំការគាំទ្រពីអ្នកបោះឆ្នោតឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ៣.ត្រូវអប់រំសមាជិកគណបក្ស និងអ្នកគាំទ្រឲ្យថែរក្សា និងភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ នៅពេលទៅបោះឆ្នោតនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ៤.ត្រូវអប់រំសមាជិកគណបក្ស និងអ្នកគាំទ្រឲ្យស្គាល់ និងចងចាំបានច្បាស់លេខរៀង ទីតាំង រូបសញ្ញារបស់គណបក្សនៅលើសន្លឹកឆ្នោតតាមសង្កាត់នីមួយៗ ព្រមទំាងចេះគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ ៥.ត្រូវគោរព អនុវត្តន៍ឲ្យបានត្រឹមត្រូវ នូវច្បាប់ស្តីពីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥។

ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគ្រប់រូប ពិសេសសមាជិកគណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើង។
-បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍ
-មានគណបក្សប្រជាជនកម្ពុជា ដឹកនាំឃុំ-សង្កាត់ យើងមានការអភីវឌ្ឍកាន់តែខ្លំាងក្លាបន្ថែមទៀត។

សូមបញ្ជាក់ជូនដែរថា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ជាថ្ងៃចាប់ផ្តើមវគ្គយុទ្ធនាការឃោសនាបោះឆ្នោត ដោយមាន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។ យុទ្ធនាការនេះ គឺជាឱកាសដ៍ប្រសើរ ដែលគណបក្សសង្កាត់នីមួយៗ និងធ្វើការឃោសនាផ្សព្វផ្សាយអំពីលទ្ធផលនៃការអភិវឌ្ឍសង្កាត់ គ្រប់សង្កាត់ គ្រប់វិស័យក្នុងរយៈពេលកន្លងមក ពិសេសឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ព្រមទាំងបង្ហាញគោលនយោបាយអភិវឌ្ឍ សង្កាត់រយៈពេលប្រាំឆ្នាំបន្ត ជូនដល់ម្ចាស់ឆ្នោតបានជ្រាប៕
អត្ថបទ៖ សំអឿន






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់