Connect with us

ព័ត៌មានជាតិ

ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅស្រុកកោះធំមានសមាជិកចូលរួម​ជិត៣ពាន់នាក់

បានផុស

នៅ

នាថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ លោក តូច ចាន់កុសល អនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នៅក្នុងមូលដ្ឋានស្រុកកោះធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី អនុប្រធាន សមាជិក ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំទាំង១១ ប្រធាន អនុប្រធាន សមាជិក គណបក្សស្រុក-ឃុំ និងសមាជិកគណបក្សតាមបណ្តាឃុំទាំង១១ សរុបប្រមាណជាង ២៦៧០នាក់។

បន្ទាប់ពីបានស្តាប់សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ រួចមក លោកអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានបន្ថែមថា វត្តមានរបស់សមាជិក សមាជិកា នាឱកាសនេះគឺជាការបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកបានជម្រាបជូនផងដែរថា សភាពការណ៍ទូទៅរបស់កម្ពុជានៅតែមានភាពល្អប្រសើរដល់ការបន្តអភិវឌ្ឍលើគ្រប់វិស័យ ទោះបីស្ថិតក្នុងបរិបទនៃសភាពការណ៍អន្តរជាតិមានភាពស្មុគស្មាញយ៉ាងណាក៏ដោយក្តី ស្ថានភាពអំណោយផលនេះបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងជាលំដាប់ ក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាប្រតិបត្តិករនយោបាយដ៏ឆ្នើមនាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពជាតិ ជាពិសេស បានដឹកនាំរាជរដ្ឋាភិបាលប្រកបដោយគតិបណ្ឌិតយកឈ្នះលើការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានបើកដំណើរការសេដ្ឋកិច្ច និងសង្គមយ៉ាងពេញលេញឡើងវិញ និងសម្រេចបានអត្រាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើនជាងគេលំដាប់ទី២នៅក្នុងពិភពលោក ជាពិសេសនាពេលថ្មីៗ ពិធីបុណ្យចូលឆ្នាំថ្មីកន្លងទៅ មានសន្តិសុខសុវត្ថិភាព និងអត្រានៃភាពស៊ាំសហគមន៍យ៉ាងពេញលេញ។

សូមបញ្ជាក់ជូនថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្នុងនោះយុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម