Connect with us

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ

បានផុស

នៅ

នៅក្នុងឱកាសនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ គណបក្សប្រជាជនកម្ពុជាក្រុងបូកគោ ខេត្តកំពត បានបើកយុទ្ធនាការឃោសនាដោយមានសមាជិកសមាជិកាជាងមួយពាន់នាក់បានចូលរួមដង្ហែក្បួនដោយមានក្បួនរថយន្តនិងក្បួនម៉ូតូយ៉ាងគគ្រឹកគគ្រេងក្នុងសង្កាត់ទាំង ៣ របស់ក្រុងបូកគោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោដែលដឹកនាំក្បួនឃោសនាបោះ ឆ្នោតនៅសង្កាត់កោះតូច ក្រុងបូកគោ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីរបបខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យជូនជាតិនិងមាតុភូមិ។

ឯកឧត្តមបានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អ្វីៗដែលកម្ពុជាយើងមានការរីកចម្រើនគឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមនឹងការគាំទ្រពេញ ទំហឹងពីបងប្អូនប្រជាពលរដ្ឋកម្ពុជា។

ក្រៅពីការចាក់សារឃោសនានានា ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋនិងសមាជិកសមាជិកាគណបក្សអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រដែលគណបក្សប្រជាជនកម្ពុជា បានកសាងឡើងចាប់តាំងពីការបង្កើតគណបក្សរហូតមកដល់ពេលនេះ ដោយគូសបញ្ជាក់ថា៖«គណបកក្សប្រជាជនកម្ពុជាធ្វើអ្វីៗទាំងអស់ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ដំណាក់ កាលសំខាន់ៗជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយគណបក្សប្រជា ជនកម្ពុជាបានដើរតួនាទីសំខាន់ជាកម្លាំងស្នូល និងជាបង្អែកដ៏កក់ក្តៅរបស់ប្រជាជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។ គណបក្សប្រជាជនកម្ពុជាបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំប្រជាជន តស៊ូពុះពារអនុវត្តនូវភារកិច្ចសំខាន់ៗ ដោយជោគជ័យធ្វើឲ្យប្រទេសជាតិមានស្ថិរភាព មានសុខសន្តិភាព ពេញលេញ និងពោរពេញដោយការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ក្រៅពីសមិទ្ធផលជាប្រវត្តិសាស្ត្រធំក្នុងការបញ្ចប់សង្គ្រាម និងកសាងសន្តិភាព រាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាបានគិតគូរនិងបម្រើផលប្រយោជន៍ពលរដ្ឋគ្រប់កាលៈទេសៈនៅជាប់នឹងប្រជាពលរដ្ឋ ហើយក្នុងពេលប្រឈមនឹងជំងឺឆ្លងកូវីដ១៩ រាជរដ្ឋាភិបាលបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ដោយដាក់ចុះនូវនយោបាយ វ៉ាក់សាំងធ្វើឱ្យកម្ពុជាមានភាពស៊ាំក្នុងសង្គម ទប់ស្កាត់បានការឆ្លង រីករាលដាលនៃជំងឺកូវីដ១៩ និងបានបើកដំណើរការប្រទេសឡើងវិញ ព្រមទាំងផ្តល់នូវការគាំពារសង្គមដល់ប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «នេះគឺជាបម្រើប្រជាពលរដ្ឋរបស់គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ»។

ជាមួយគ្នានេះដែរ ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណប្រជាពលរដ្ឋដែលបានគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹកកសាឃុំសង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀតដើម្បីធានានិរន្តរភាពនៃជ័យជម្នះគណបក្សប្រជាជនកម្ពុជា និងអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាបម្រើជាតិ និងប្រជាជន បន្តការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម