ព័ត៌មានជាតិ
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងដឹកនាំធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
គណបក្សហ្វ៊ុនស៊ិនប៉ិច នៅព្រឹកថ្ងៃ អាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ នេះបានរៀបចំហែក្បួនធំ សម្រាប់ការឃោសមាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អណត្តិទី៥ ដោយធ្វើការជួបជុំនៅចំណុចផ្លូវ៦០ ម៉ែត្រ ភូមិព្រែកអាទាំង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយការហែក្បួនឃោសនាទ្រង់ទ្រាយធំ របស់គណបក្សហ៊្វុនស៊ិនប៉ិចនេះ ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

គណបក្សបានធ្វើការជួបជុំនៅវេលាម៉ោងប្រមាណ៧ ព្រឹក ហើយបានហែក្បួនចេញនៅវេលាម៉ោងប្រមាណ៨ និង៣០ នាទី។ មុនពេលហែក្បួនឃោសនា មានការសំណេះសំណាលសួរសុខទុក្ខ ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាមួយសមាជិក សមាជិកា ក៏ដូចជាអ្នកចូលរួមហែក្បួនអំពីគោលនយោបាយបក្ស និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំចំពោះអ្នកគាំទ្រផងដែរ។

សូមបញ្ជាក់ថា ថ្ងៃនេះ គឺជាថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយចាប់ផ្តើមពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង៣ រសៀល។ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ហើយការឃោសនាមានរយៈពេល១៤ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕ កោះកែវ





-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល