Connect with us

ព័ត៌មានជាតិ

អ្នកមានជំនឿលើដើមឈើទាលស្រង់ពីទន្លេរាប់ពាន់នាក់ បន្តគោរពបន់ស្រន់រៀងរាល់ថ្ងៃ

បានផុស

នៅ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២២ ខែឧសភានេះ មានរយៈពេល ១០ថ្ងៃទៅហើយ ដែលមានមនុស្សម្នារាប់ពាន់នាក់ នាំគ្នាមកគោរពប្រណិបត្តិដើមឈើទាលដ៏ធំ បន្ទាប់ពីអាជ្ញាធរស្រង់ពីទឹកទន្លេបាសាក់យកមករក្សាទុកនៅក្នុងបរិវេណ​សាលាឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័តមានពីលោក ជុំ រឿន អាយុ៨៥ឆ្នាំ រស់នៅភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល បានឲ្យកម្ពុជាថ្មីដឹង នៅព្រឹកថ្ងៃទី២២ខែឧសភានេះថា ចាប់តាំងពីថ្ងៃទី១៣ខែឧសភា ជាថ្ងៃដែលអាជ្ញាធរ ស្ទូចយកដើមឈើទាលពីក្នុងទន្លេបាសាក់ស្ថិតនៅក្រោយសាលាឃុំឈើទាលយកមករក្សាទុកនៅក្នុងបរិវេណសាលាឃុំឈើទាលមក គឺមានមនុស្សម្នាជាច្រើន បាននាំគ្នាមកពីទីជិតឆ្ងាយមកមើលដើមឈើទាល និងនាំគ្នាទិញអំបោះក្រហមយកមកពាក់ដៃសឹងគ្រប់ៗគ្នា ដើម្បីផ្សងសុំសេចក្តីសុខ បើទោះជាមានមនុស្សខ្លះរិះគន់ថាមិនគួរឲ្យជឿក៏ដោយ។

លោកបានបញ្ជាក់ទៀតថា នៅទីតាំងដើមឈើទាលខាងលើគឺពោរពេញទៅដោយផ្សែងធូបនិងក្លិនក្រអូប ពិសេសទឹកអប់តែម្តង។

តាមប្រភពពី លោកយាយ ទួន ស៊ិន អាយុ៨២ឆ្នាំរស់នៅក្បែរទីតាំងដាក់ដើមឈើទាលបាននិយាយថា ពីដើមមក លោកយាយធ្លាប់តែឃើញគេកាប់ឈើយកមកធ្វើផ្ទះហើយបើដើមឈើទាលដូចខាងលើ ច្រើនតែដាំដុះក្នុងបរិវេណវត្ត តែចម្លែកដើមឈើដ៏ធំនេះបែជារលំចូលទៅក្នុងទន្លេរាប់សិបឆ្នាំទើបនឹងផុសឡើង ដែលធ្វើឲ្យមនុស្សម្នាមានជំនឿនាំគ្នាគោរពដើមឈើនេះ។

លោកយាយបញ្ជាក់ថាកាលពីឆ្នាំ១៩៧៥ ខណៈដែលខ្មែរក្រហមទើបវាយឈ្នះរបប លន់ ណុល គឺកាលនោះ ច្រាំងទន្លេបាសាក់បានបាក់ស្រុតរាល់ថ្ងៃរួមទាំងដើមឈើ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋផង។ ដូច្នេះដើមឈើនេះអាចរលំស្រុតតាំងពីជំនាន់នោះមកម្ល៉េះ។

បើទោះជាយ៉ាងណា ក៏នេះគឺជាលើកទី១ហើយ ដែលអាជ្ញាធរឃុំឈើទាលស្ទូចយកដើមឈើមករក្សាទុក​នៅក្នុងបរិវេណសាលាឃុំហើយ ក៏ត្រូវបានអ្នកមានជំនឿនាំយកក្រណាត់ចម្រុះពណ៌មកហ៊ុំព័ទ្ធមើល​ទៅស្រស់ស្អាតទៀតផង។ ចំណែកអ្នកមកអុជធូបបន់ស្រន់ គឺចាប់ពីម៉ោង៦កន្លះព្រឹក រហូតដល់ម៉ោង៨យប់ឯណោះ៕ អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៣៥ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៣៥ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៤២ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម