Connect with us

ព័ត៌មានជាតិ

ស្ថានទូតអាមេរិក៖ ករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន កំពុងនៅស៊ើបអង្កេត

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រាប់ថា សហរដ្ឋអាមេរិក បើកការស៊ើបអង្កេតលើ ករណីគប់ស្បែកជើងសំដៅ សម្ដេចតេជោ ហ៊ុន សែន​ នៅទីក្រុងវ៉ាស៊ីនតោន កន្លងទៅនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ ដោយលោកមិនទាន់អាចផ្ដល់លទ្ធផលលម្អិតបានទេ នៅពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារអេឡិចត្រូនិច (Email) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ លោក Chad Roedemeier មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ “កម្ពុជាថ្មី” ថា៖ “ខ្ញុំមិន​អាច​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​អ្នក​បាន​ទេ​នៅ​ពេល​នេះ ព្រោះ​បច្ចុប្បន្ន កំពុងស្ថិតក្នុង​ការ​ស៊ើបអង្កេត”។

លោក Chad Roedemeier មិនបានឆ្លើយតបនឹងសំណួររបស់ “កម្ពុជាថ្មី” អំពី ថាតើទង្វើគប់ស្បែកជើងនោះជាសិទ្ធិបញ្ចេញមតិ ឬហិង្សា? និងតាមច្បាប់សហរដ្ឋអាមេរិក តើបុរសនោះនឹងមានទោស ឬទេ ហើយទោសកម្រិតណា? នោះទេ។

មន្ត្រីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា រូបនេះធ្លាប់ប្រាប់ “កម្ពុជាថ្មី” ថា សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិភាព និង​សន្តិសុខ​របស់​មន្ត្រី​ការទូត​ទាំង​អស់ និង​ឥស្សរជន​ដែល​មក​ទស្សនា​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ទាក់​ទង​នឹង​ឧប្បត្តិហេតុ​ជាក់​លាក់​នៅ​ថ្ងៃ​ទី ១១ ខែ​ឧសភា សមត្ថកិច្ច​សហរដ្ឋ​អាមេរិកមាន​ការ​ស៊ើប​អង្កេត​​លើ​បញ្ហា​នេះ។ ការស៊ើបអង្កេតនេះនឹងមានភាពហ្មត់ចត់ និងពេញលេញស្របតាមច្បាប់របស់សហរដ្ឋអាមេរិក។

គួររំលឹកថា សម្ដេច​​តេជោ ហ៊ុន សែន បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេស​អាស៊ាន និង​សហរដ្ឋអាមេរិក​ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ (ថ្ងៃទី១២ ខែឧសភា ម៉ោងនៅកម្ពុជា) ​ហើយខណៈពេលសម្ដេចបានជួបសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ ​រស់នៅប្រទេសកាណាដា និងសហរដ្ឋអាមេរិកប្រ​មាណ​ជាង ២ ០០០ នាក់ ស្រាប់តែមានបុគ្គលម្នាក់​បានយកស្បែកជើងគប់ទៅលើសម្ដេចតេជោ តែ​មិនបានប៉ះសម្ដេចនោះទេ ដោយហោះចំនឹងទូរសព្ទ របស់អ្នកគាំទ្រម្នាក់។

បុគ្គលនោះ​ ត្រូវបានក្រុមសន្តិសុខជម្លៀសចេញពីទីតាំងកើតហេតុ ដោយមិន​មានការចាប់ខ្លួនឡើយ។ ​បុគ្គលនេះត្រូវបាន​គេស្គាល់ថា មានឈ្មោះ អ៊ុក ទូច ជាពល​រដ្ឋ​ខ្មែរ​អាមេរិកកាំង អាយុ ៧១​ឆ្នាំ​។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក អ៊ុក ទូច បានបញ្ជាក់ថា លោកមានបំណងគប់ស្បែកជើងលើសម្តេចតេជោ តាំងពីនៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយតាមរយៈការបន្លំខ្លួនជាអ្នកគាំទ្រ។

នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអ្នកគាំទ្រស្ងប់ស្ងាត់ និងកុំតបតដោយហិង្សា។ សម្ដេចតេជោ បានគូសបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា នឹងមិនធ្វើកំណត់ទូតណាមួយ ដែលទាមទារឱ្យសហរដ្ឋអាមេរិក ចាត់វិធានការផ្លូវច្បាប់លើបុរសនោះនោះទេ ប៉ុន្តែវាអាស្រ័យលើការសម្រេច និងច្បាប់របស់សហរដ្ឋអាមេរិក។ សម្ដេចបានលើកសំណួរថា៖ “តើ​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​នេះ​ជា​សិទ្ធិ​បញ្ចេញ​មតិ ​ឬ​អំពើ​ហិង្សា? ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកទង្វើបែបនេះជាផ្នែកនៃសេរីភាពនៃការបញ្ចេញមតិ វាអាចរីករាលដាលដល់ប្រទេសផ្សេងទៀត រួមទាំងប្រទេសកម្ពុជាផងដែរ។ នេះមិនមែនជាការគំរាមកំហែងទេ ប៉ុន្តែគ្រាន់តែជាការវិភាគប៉ុណ្ណោះ”៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍២០ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម