Connect with us

ព័ត៌មានជាតិ

កម្ពុជា​ត្រូវបានជ្រើស​តាំងជា​ អនុប្រធាន​សន្និបាត​ប្រចាំឆ្នាំ​លើកទី៧៨​ របស់​ UN ESCAP​

បានផុស

នៅ

​ព្រះរាជាណាចក្រកម្ពុជា​​នៅព្រឹកថ្ងៃទី ២៣ ខែឧសភា​ ២០២២ នេះ​ ត្រូវ​បាន​បោះឆ្នោតជ្រើសតាំង​ជា​អនុប្រធានអង្គសន្និបាត​ប្រចាំឆ្នាំលើកទី៧៨ របស់​គណៈកម្មការសេដ្ឋកិច្ច​ និងសង្គមកិច្ចសម្រាប់​អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ (UN ESCAP) ដែលប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី ២៣-២៧ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយលោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការ​ជាតិអេស្កាប់ បានដឹកនាំចូលរួមដោយផ្ទាល់នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP ក្រោមមូលបទ “របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក”។

លោកទេសរដ្ឋមន្ត្រី លី ធុជ នឹងជួបប្រជុំទ្វេភាគីជាមួយលោកស្រី Armida Salsian Alijahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យមីន ដែលជាគោលដៅទី ១៨ “កម្ពុជាគ្មានជាតិមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៃក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម