ព័ត៌មានជាតិ
មន្ត្រីសង្គមកិច្ច ជំរុញឱ្យជនមានពិការភាពបង្កើនសមត្ថភាពបន្ថែមដើម្បីទទួលឱកាសការងារល្អៗ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឱ្យជនដែលមានពិការភាពបង្កើនសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបានឱកាសការងារល្អៗនៅក្នងសង្គម។
ថ្លែងបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសស្ដីពី “ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយបរិយាបន្នសម្រាប់ជនដែលមានពិការភាព “នៅព្រឹកថ្ងៃទី២៣ ខែឧសភា នេះ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានណែនាំឱ្យបងប្អូនមានពិការភាពទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានល្អប្រសើរថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងទីផ្សារការងារ ព្រោះថាបើមិនមានសមត្ថភាពទេសូម្បីតែអ្នកដែលមិនមានពិការភាពក៏គេមិនយកធ្វើការដែរ។

លោករដ្ឋលេខាធិការបានបន្តថា «មានពីណាយកយើងធ្វើការនោះទេ បើយើងមិនចេះប្រើកុំព្យូទ័រ មិនចេះភាសាអង់គ្លេសមិនចេះបដិសណ្ឋារកិច្ច និងមិនចេះរដ្ឋបាលផងតើអ្នកណាយកយើងធ្វើការ ហើយលើកឡើងថា ខ្ញុំជាជនពិការត្រូវយកខ្ញុំចូលធ្វើការមិនអីចឹងទេ។ តាមច្បាប់គេចែងថា ឡេផ្តល់អាទិភាពដល់ជនមានពិការភាពប៉ុន្តែលុះត្រាតែមានសមត្ថ
ភាពគ្រប់គ្រាន់ដែរទើបគេទទួលយក»។
លោករដ្ឋលេខាធិការបានបន្តទៀតថា បច្ចុប្បន្ននេះមានបងប្អូនជនមានពិការភាពចំនួន៣៦២១នាក់កំពុងបម្រើការងារនៅតាមក្រសួងស្ថានប័នរបស់រដ្ឋាភិបាលនិងប្រមាណ៥២៣៥នាក់ទៀតកំពុងធ្វើការនៅតាមរោងចក្រសហគ្រាសចំនួន២០៤រោងចក្រ។ លោកបានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះយើងគ្រោងនឹងជ្រើសរើសក្របខណ្ឌបន្ថែមទៀត ពិសេសម្រាប់ជនដែលមានពិការភាពទាំងឡាយណាដែលមានឆន្ទះបម្រើនៅក្នុងវិស័យសង្គមកិច្ចពិតប្រាកដ។
លោកបានស្នើឱ្យបងប្អូនជនមានពិការភាពដែលកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនត្រូវចេះជួយខ្លួនឯងផងដោយអភិវឌ្ឍន៍ខ្លួនឱ្យបានកាន់តែប្រសើរថែមទៀតឱ្យស្របទៅតានមការរីកចមរើនរបស់សង្គមជាតិពិសេសដើរឱ្យទាន់របស់ពិភពលោកនាពេលបច្ចុប្បន្ននិងទៅអនាគត។

លោករដ្ឋលេខាធិការបានគាំទ្រចំពោះភ្នាក់ងារអភិវឌ្ឍន៍សាធារណរដ្ឋឆែក ហៅកាត់ថា CzDA និងអង្គការភីបផលអ៊ីននិត (PIN)និងសហគ្រាសសង្គមអ៊ែដ្យាយល៍ (AGILE) ដែលបានបង្កើតគម្រោង “ដំណើរឆ្ពោះទៅរកបរិយាបន្នការងារសម្រាប់ជនមានពិការភាព” ដែលនឹងបានចូលរួមចំណែកក្នុងការបង្កើនលទ្ធភាពការងារ និងឱកាសការងាររបស់ជនមានពិការភាពនៅកម្ពុជា ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ក្នុងការលើកកម្ពស់ការអប់រំ និងការកើនឡើងនៃសេដ្ឋកិច្ចដែលមានបរិយាបន្នដោយផ្តល់ការបណ្តុះបណ្តាលលើសហគ្រិនភាពដល់ជនមានពិការភាព និងជំនួយបច្ចេកទេសផ្សេងទៀតសម្រាប់ឱកាសទទួលបានការងារកាន់តែប្រសើរ៕
អត្ថបទ៖ សំ អឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់