Connect with us

ព័ត៌មានជាតិ

កិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF នឹងជួយលើកកម្ពស់ដល់ជីវភាពពលរដ្ឋ

បានផុស

នៅ

ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងមួយចំនួនធំ ដែលនឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង។

នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោក ព្យែរ ប៊ៃយ៉េ លេខាធិកាអចិន្ត្រៃយ៍សមាគមនិយាយភាសាបារាំង(AIMF) អញ្ជើញក្នុងក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការណ៍រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ន រាជធានីភ្នំពេញបានទទួលនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយបានប្រែក្លាយមុខមាត់នៃរាជធានីដ៏ចំណាស់មួយនេះ ចូលក្នុងតួនាទីមួយក្នុងឆាកអន្តរជាតិផងដែរ។ ជាក់ស្ដែង រាជធានីភ្នំពេញ បានក្លាយជាសមាជិកការិយាល័យ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅឆ្នាំ២០០៣ ដែលក្នុងចំណោម សមាជិកទាំងអស់ចំនួន ៣០៧ មានតែសមាជិកចំនួន ២៧ រូប ប៉ុណ្ណោះ ដែលត្រូវបានបោះឆ្នោតជ្រើស តាំងជាសមាជិកការិយាល័យអចិន្ត្រៃយ៍របស់សមាគម។ នេះជាមោទកភាពមួយរបស់រាជធានីភ្នំពេញ ។

លោកបន្តថា កាលពីដើមខែធ្នូ នៅឆ្នាំ២០១៩ រាជធានីភ្នំពេញបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាត ប្រចាំឆ្នាំ របស់សមាគម AIMF ជាសន្និបាតលើកទី៣៩ និងជាខួបលើកទី ៤០ ឆ្នាំ នៃការបង្កើតសមាគម ដែលទទួលបាននូវភាពជោគជ័យខ្លាំងបំផុត ដែលបង្ហាញពីសក្តានុពលរបស់រាជធានីភ្នំពេញ ក៏ដូចជា ព្រះរាជាណាចក្រកម្ពុជាក្នុងឆាកអន្តរជាតិ។

លោក នួន ផារ័ត្ន បន្តទៀតថា ក្រោមផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងសមាគម AIMF រដ្ឋបាលរាជធានី ភ្នំពេញ បាន និងកំពុងអនុវត្តគម្រោងមួយចំនួនធំ ដែលនឹងជួយលើកកម្ពស់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ក្នុងពិធីនេះ ទី១ បានធ្វើបទបង្ហាញអំពី ការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សមាគម AIMF ដែលមានទីតាំង នៅអគារនៃសាលារាជធានីភ្នំពេញ ចាប់ពីដើមឆ្នាំ២០២០មក ជាការិយាល័យអនុវត្តគម្រោងសម្រប សម្រួលជួយដល់កិច្ចសហការនានារបស់ក្រុមការងារផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍របស់សមាគម។ ទី២. ជាបទបង្ហាញអំពីគម្រោងការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនទល់នឹងគ្រោះទឹកជំនន់ ដែលបានរៀបចំតាក់តែងផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នសម្រាប់រាជធានីភ្នំពេញ ។ ទី៣. បទបង្ហាញអំពីគម្រោងស្តីពី “ការពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិនៅកម្ពុជាក្នុងការ រៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានា នូវលទ្ធភាពក្នុងការទទួលបាននូវសេវាសាធារណៈជាសារវន្ត” ។ ទី៤. បទបង្ហាញរបស់គម្រោងតាក់តែងឯកសារទីក្រុងឆ្លាត ដែលបានចាប់ផ្ដើមនៅឆ្នាំ២០១៩ ដោយមានអ្នកជំនាញការជនជាតិបារាំងជួយគាំទ្ររៀបចំ និងមានការផ្តល់ធាតុចូលពីស្ថាប័នក្រសួង មន្ទីរ ជំនាញពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា។ ជាលទ្ធផល ឯកសារ « ផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្តីពីទីក្រុងឆ្លាត និងមានចីរភាព រាជធានីភ្នំពេញ២០២១-២០៣៥” បានចេញជារូបរាង និងផ្សព្វផ្សាយដូចក្នុងថ្ងៃនេះ ដែល ក្នុងនោះបានកំណត់ការងារកសាងទីក្រុងឆ្លាតលើវិស័យគន្លឹះចំនួន ៥ គឺការប្រើប្រាស់ដីធ្លី, សុវត្ថិភាព និង សន្តិសុខ, ចរាចរណ៍ក្នុងទីក្រុង, បរិស្ថានរស់នៅឆ្លាត និងអភិបាលកិច្ចឌីជីថល។ ទី៥ បទបង្ហាញអំពីគម្រោងការគ្រប់គ្រងសំណល់ភក់បង្គន់ ។

ជាលទ្ធផល គម្រោងសម្រេចបាន ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥ ជាភាសាខ្មែរ និង ភាសាអង់គ្លេស។ ឯកសារយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ ឆ្នាំ២០៣៥នេះ បានបញ្ចប់ក្នុងដំណាក់កាលទី១នៃគម្រោង ដែលបានចង្អុលបង្ហាញដល់រាជធានីភ្នំពេញ គួរបានកសាង ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ យ៉ាងហិចណាស់ចំនួន ៤៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម