ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ថ្ងៃស្អែក
រដ្ឋបាលរាជធានីភ្នំពេញបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ។

លោក ហួត ហៃ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុង ពិធីក្រុងពាលីតាមបែបសាសនា នារសៀលថ្ងៃទី២៣ ខែឧសភានេះ ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីត្រៀមបើកការដ្ឋានសាងសង់ស្ថានីយ ប្រព្រឹត្តកម្មសំណល់ភក់បង្គន់ របស់គម្រោងគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងរាជធានីភ្នំពេញ ក្រោមជំនួយរបស់សមាគមAIMF ។

ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ស្អែកនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ បៃយ៉េ។ ទីតាំងស្ថានីយប្រព្រឹត្តកម្មនេះស្ថិតនៅប៉ែកខាងជើងឈៀងខាងលិច ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំពូល។

ស្ថានីយនេះជាការរួមចំណែកកាត់បន្ថយជាតិពុលធ្វើឱ្យប៉ះពាល់ដល់បរិស្ថានជុំវិញ និងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីក្រុង មុននឹងបង្ហូរចូលទៅបឹង ទន្លេធម្មជាតិ។

រដ្ឋបាលរាជធានីភ្នំពេញទើបបានចុះហត្ថលេខាជាមួយសមាគម AIMF លើការងារផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយ យុទ្ធសាស្ត្រ គ្រប់គ្រងសំណល់ភក់បង្គន់ និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ស្ដីពីទីក្រុងឆ្លាតវៃ និងមានចិរភាព៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ