ព័ត៌មានជាតិ
ក្រសួងប្រកាសឱ្យប្រយ័ត្នចោរព័ត៌មានវិទ្យាលួចសាច់ប្រាក់ តាមរូបភាពផ្ញើព័ត៌មានតាមអ៊ីម៉ែល
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសឱ្យប្រជាពលរដ្ឋពិសេសអ្នកបម្រើការងារក្នុងវិស័យឯកជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ចោរព័ត៌មានវិទ្យាកំពុងលួចសាច់ប្រាក់តាមរូបភាពផ្ញើព័ត៌មានតាមរយៈអាសយដ្ឋានអ៊ីម៉ែល។
យោងតាមសេចក្តីជូនដំណឹង ស្ដីពីការកើនឡើងការវាយប្រហារបោកបញ្ឆោតប្រភេទ Business Emaill Compromise (BEC)របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ចុះនៅល្ងាចថ្ងៃទី២៣ឧសភានេះបានឱ្យដឹងថា កន្លងមកមានការវាយប្រហារបោកបញ្ឆោតប្រភេទ Business Emaill Compromise (BEC)ក្នុងគោលបំណងលួចសាច់ប្រាក់ តាមរូបភាពទាក់ទងនឹងការផ្ញើព័ត៌មានតាមរយៈអ៊ីម៉ែល សម្រាប់ប្រតិបត្តិការទូទាត់សាច់ប្រាក់ទៅកាន់ក្រុមហ៊ុននៅក្រៅប្រទេស។
ក្រសួងបានបន្តថា ការបោកបញ្ឆោតនេះកើតឡើងជាពិសេសទៅលើវិស័យឯកជន ដោយចោរព័ត៌មានវិទ្យាបានធ្វើការវាយ ប្រហារទៅកាន់អង្គភាពដែលជាគោលដៅតាមរយៈការផ្ញើសារអ៊ីម៉ែល ដែលសារនោះមើលទៅហាក់ដូចជាមកពីប្រភពដែលស្គាល់និងត្រឹមត្រូវ។
ចោរព័ត៌មានវិទ្យាបានក្លែងបន្លំជាក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់បានទាក់ទងជាទៀងទាត់ ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន នាយកផ្នែកហិរញ្ញវត្ថុ ជំនួយការ ឬបុគ្គលិកជាន់ខ្ពស់ដែលទាក់ទងទៅនឹង ផ្អែកហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរសាច់ប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូទាត់ ថ្លៃទំនិញ ឬសេវា ទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណនីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈ អាសយដ្ឋានអ៊ីម៉ែល របស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រង ប្រើប្រាស់ ឬអាសយដ្ឋានអីមើលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីម៉ែលដែលធ្លាប់ប្រើ ឬអាសយដ្ឋានដែលមានលក្ខណៈ ប្រហាក់ប្រហែលគ្នា។
ក្រសួងបានណែនាំថាដើម្បីការពារខ្លួនពីបញ្ហានេះ អ្នកប្រើប្រាស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងវិធានការដូចខាងក្រោម៖ត្រូវពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីម៉ែលដែលផ្ញើមកឱ្យបានច្បាស់លាស់ ឬអាច សាកសួរតាមទូរសព្នបន្ថែមទៀតក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីម៉ែលមកពីអ្នក ដែលយើងធ្លាប់ស្គាល់ក៏ដោយ។
ត្រូវមានប្រុងប្រយ័ត្នខ្ពស់ចំពោះសារអ៊ីម៉ែល ស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរសាច់ប្រាក់ – បញ្ជាក់ និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គល ឬដៃគូអាជីវកម្មតាមរយៈមធ្យោបាយផ្សេងទៀតក្រៅពីអ៊ីម៉ែល (ឧទាហរណ៍ ការហៅទូរសព្ទ) ទាក់ទងទៅកាន់ធនាគារជាបន្ទាន់ ប្រសិនជាអ្នកដឹងខ្លួនថា បានចាញ់បោកបញ្ឆោតនិងផ្ទេរសាច់ប្រាក់ រួចរាល់និងគួរដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ធ្វើការស្វែងរកចោរព័ត៌មានវិទ្យា មកផ្តន្ទាទោស។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និង ព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ មកសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះតាមរយៈអ៊ីម៉ែល: [email protected] -ឬទូរសព្ទ មកលេខ ០២៣ ៧២២៣៩១/០១៦ ៨៥១ ៦៧៨៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក