Connect with us

ព័ត៌មានជាតិ

លោក សុខ ទូច មើល​ឃើញ​មាន​ទិដ្ឋភាព​៣ សម្រាប់​ការឃោសនា​ការបោះឆ្នោត ឃុំ សង្កាត់​របស់​បក្សនយោបាយ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​២៣ ខែឧសភា នេះ គឺជា​ថ្ងៃទី​៣​ហើយ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ នេះ ហើយ​ជារួម សភាពការណ៍​ទូទៅ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​ល្អ និង​គ្មាន​អំពើហិង្សា ប៉ុន្តែ​សម្រាប់​លោក សុខ ទូច​មើលឃើញ​មាន​ទិដ្ឋភាព​៣​។

​លោក សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា​លើកឡើង​យ៉ាង​ដូច្នេះ​ថា ក្នុងនាម​ជា​អ្នកសិក្សា​ស្រាវជ្រាវ ខ្ញុំ​បាន​បាន​តាម​អង្កេត​សភាពការណ៍​នៃ​ការឃោសនា​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​គណបក្ស​ធំៗ​២ ដែល​បាន​ដាក់​បេក្ខភាព​របស់ខ្លួន​ច្រើន​នៅតាម​ឃុំ​សង្កាត់ ពីថ្ងៃ​ទី​២១​ដល់​ថ្ងៃទី​២៣ ឧសភា ឆ្នាំ​២០២២​នេះ ខ្ញុំ​សង្កេតឃើញ​មាន​ទិដ្ឋភាព​ចំនួន​៣​គឺ​៖

១- ការរៀបចំ​ការឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២២​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​ស្មើភាព តម្លាភាព សេរីភាព និង​គ្មាន​ការរារាំង​។

២- ទោះបីជា​គណបក្ស​ណា​ឈ្នះ​អ​សនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ តិច​ឬ​ច្រើនក្ដី នៅក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នាពេលនេះ គណបក្សនយោបាយ​នីមួយៗ​សុទ្ធតែ​បាន​ចូលរួម​ឃោសនា​យ៉ាងសកម្ម នូវ​គោលនយោបាយ​របស់ខ្លួន ដែល​បាន​តាក់តែង ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​ទាំងអស់គ្នា​។​

៣- ដំណើរការ​បោះឆ្នោត​រប​ស់​ប្រជាជាតិ​មួយ ដែល​ត្រូវ​បានរៀបចំ​ដោយ​ជាតិ​សាសន៍​ខ្លួនឯង​ផ្ទាល់ ព្រមទាំង​ទទួលបាន​ការជឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ខ្លួន នោះ​ហើយ​គឺជា​ការអនុវត្ត​ប្រជាធិបតេយ្យ​យ៉ាង​ពេញលេញ​។

បើតាម​លោក​លោក សុខ ទូច គេ​មិនអាច​ចម្លង​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ណា យកមក​ដាក់ឱ្យអនុវត្ត​នៅ​ប្រទេសមួយ​បាន​នោះទេ ហើយ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ពុំ​ចាំបាច់​ទាមទារ​ឱ្យ​ទាល់តែ​មានការ​គាំទ្រ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត ទើប​ជា​ប្រជាធិបតេយ្យ​ពេញលេញ​នោះឡើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម