ព័ត៌មានជាតិ
ប្រមុខការពារជាតិកម្ពុជា-វៀតណាម ឯកភាពគ្នាអនុវត្តតាមលទ្ធផលជំនួបរវាងសម្តេចតេជោតេជោ ហ៊ុន សែន ជាមួយលោក ផាម មិញ ជិញ នៅទីក្រុងវ៉ាស៊ីនតោន
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសដែលសម្តេចពិជ័យសេនា អញ្ជើញទៅទទួលទង់ SEA GAMES ឆ្នាំ២០២៣ នៅប្រទេសវៀតណាម។

នៅក្នុងជំនួបពិភាក្សានេះ សម្តេចពិជ័យសេនា ទៀ បាញ់ អបអរសាទរចំពោះការធ្វើម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាមនាពេលនេះ ដំណើរការប្រកបដោយជោគជ័យ និងទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ ច្រើនជាងគេនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលបានចូលរួម ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ។
សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ ហ្សាង បានឯកភាពបន្តអនុវត្តតាម ស្មារតីជំនួបប្រាស្រ័យមិត្តភាពការពារជាតិកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រី លើកទី១ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម។ ជាមួយគ្នានេះ កងទ័ពប្រទេសទាំងពីរ កម្ពុជា-វៀតណាម ក៏បានឯកភាពបន្តដាក់ចេញទិសដៅការងារបន្ត និងប្តេជ្ញារួមគ្នាធ្វើការឱ្យកាន់តែជិតស្និទ្ធ បន្តអនុវត្តផែនការកិច្ចសហប្រតិបត្តិការ “MoU” រវាងក្រសួងការពារប្រទេសទាំងពីរកម្ពុជា-វៀតណាម ដោយផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពទាំងអស់ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សា ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពប្រទេសទាំងពីរ បានរួមចំណែកដល់សន្តិភាព ស្ថិរភាព និងកំណើនវិបុលភាពក្នុងតំបន់។

ប្រមុខការពារជាតិ នៃប្រទេសទាំងពីរ ក៏បានធ្វើការវាយតម្លៃចំពោះសភាពការណ៍ ដែលកំពុងវិវត្តនាពេលបច្ចុប្បន្ននេះនៅក្នុងតំបន់ និងសកលលោក និងគាំទ្រជំរុញដោះស្រាយបញ្ហា មីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូង តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងបង្កវិនាសកម្មយ៉ាងធំធេងដល់សម្ភារៈ ទ្រព្យសម្បត្តិ និងជីវិតមនុស្ស និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការលំបាកទៀតផង។

នៅក្នុងជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ហ្វា វ៉ាន់ ហ្សាង នឹងបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផល ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានជំនួបជាមួយលោក ផាម មិញ ជិញ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ឱ្យកាន់តែប្រសើរឡើង និងជោគជ័យថែមទៀតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងប្រវត្តិសាស្ត្រ៕
ដោយ ៖ កោះកែវ





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ