ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ៖ ក្នុងនាមប្រធានអាស៊ានកម្ពុជាកំពុងបន្តជំរុញប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ពាណិជ្ជកម្ម
លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ នៅថ្ងៃទី ២៣ ខែឧសភា ២០២២បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UNESCAP ដោយបានបង្ហាញឆន្ទៈប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដើម្បីស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី ៧៨ របស់ UN ESCAP។

លោកទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា ការប្តេជ្ញារបស់កម្ពុជាចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តរបៀបវារៈរួម ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ កម្ពុជាទៅលើការអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៥ និងការដាក់ចេញនូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ ២០១៦-២០៣០ ដែលមាន ១៨គោលដៅ ហើយគោលដៅទី១៨ គឺ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។

ទន្ទឹមនឹងនោះលោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ត្រូវបានរំខានដោយកត្តាជាច្រើនដែលមានដូចជា វិបត្តិនៃជំងឺកូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ដែលជាហេតុទាមទារឱ្យសហគមន៍អន្តរជាតិបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែស្អិតរមួត បង្កើនការតភ្ជាប់ដែលមានប្រសិទ្ធភាពខ្ពស់ និងបង្កើនភាពបើកចំហរនិងបរិយាប័ន្ននៃសេដ្ឋកិច្ចសកល។
ការដោះស្រាយបញ្ហាទាំងនេះ ទាមទារឱ្យមានការសម្រេចិត្តរួមគ្នា ក្រោមក្របខ័ណ្ឌពហុភាគីនិយម ដោយគោរពនូវច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ដោយមិនគិតលើទំហំ និងទ្រព្យសម្បត្តិឡើយ។

លោកថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ចូលរួមជាមួយដៃគូអភិវឌ្ឍន៍ ទាំងទ្វេភាគី និងពហុភាគី ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានោះលោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងតែបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងប្រែក្លាយអាស៊ានឱ្យទៅជាតំបន់ដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ហើយកម្ពុជានឹងបន្តជំរុញឱ្យអាស៊ានក្លាយជា សហគមន៍ដ៏រស់រវើក ប្រកបដោយសុខដុមរមនា និងមានការការពារពលករចំណាកស្រុក មានការអភិវឌ្ឍប្រកបដោយភាពបៃតងនិងបរិយាប័ន្ន និងជំរុញបរិវត្តិកម្មឌីជិថលសម្រាប់ សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្ត្រី និងសហគ្រិនវ័យក្មេង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ