ព័ត៌មានជាតិ
សាងសង់ប៉ុស្តិត្រួតពិនិត្យថ្មីមួយទៀត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្ត អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព បានចុះត្រួតពិនិត្យទីតាំងកសាងស្នាក់ការក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ក្នុងច្រកតំបន់ម៉ាឡៃ ស្រុកម៉ាឡៃក្នុងខេត្តបន្ទាយមានជ័យ។


មន្ត្រីទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនតំបន់ម៉ាឡៃ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចុះត្រួតពិនិត្យមានការចូលរួមដោយ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ រួមដំណើរជាមួយ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្ដមសេនីយ៍ទោ ចន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ទទួលបន្ទុកការងារព្រំដែន។
លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មានប្រសាសន៍ថា ការចុះត្រួតពិនិត្យទីតាំងសាងសង់ស្នាក់ការក្រុមការងារទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃគឺចង់បង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពនៅបណ្តោយព្រំដែនកម្ពុជា ថៃ។ បន្ថែមលើនោះ កងកម្លាំងក៏បន្តបង្កើនការពារសន្តិសុខសន្តិភាពនៅច្រកព្រំដែនល្បាត និងការពារតាមគោលដៅសំខាន់ៗ និងចុះស្រាវជ្រាវរុករកមុខសញ្ញាជនបទល្មើស បង្រ្កាបបទល្មើសផ្សេងៗឲ្យបានជាប្រចាំផងដែរ៕
អត្ថបទ៖ វ៉ាន់

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល