Connect with us

ព័ត៌មានជាតិ

យុវជនដែលជិះកង់ដង្ហែក្បួនឃោសនាបោះឆ្នោត ទទួលបានម៉ូតូមួយគ្រឿង និងថវិកាមួយចំនួនពីក្មួយស្រីសម្តេចតេជោ

បានផុស

នៅ

យុវជនម្នាក់ដែលជិះកង់ចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ពីមហាជន ត្រូវបានលោកស្រី ហ៊ុន ចាន់ថុល កូនស្រីលោក ហ៊ុន សាន និងជាក្មួយស្រីបង្កើតរបស់សម្តេចតេជោ​ ហ៊ុន សែន ឧបត្ថម្ភម៉ូតូម៉ាក Scopy ១គ្រឿង និងថវិកាចំនួន២០០ដុល្លារ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរំលឹកថា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ព្រិកមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការពេញចិត្តជាខ្លាំងនូវរូបភាពរបស់យុវជនម្នាក់ដែលចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតពោរពេញដោយស្នាមញញឹម តែមិនមានយានជំនិះល្អដូចគេ។

តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែឧសភា បានលើកឡើង​ថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិតែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញដោយស្នាមញញឹមបង្ហាញថាគណបក្សប្រជាជន ជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ»។

សូមបញ្ជាក់ថា រូបភាពយុវជនដែលជិះកង់និងមានចងថង់ប្រអប់បាយជាមួយនេះ កំពុងមានការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលយុវជនរូបនោះបានចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី២១ ខែឧសភា កន្លងទៅ ដោយស្នាមញញឹមទោះបីខ្លួនគ្មានយានជំនិះល្អដូចគេក៏ដោយ។ នេះបង្ហាញពីការគោរពស្រលាញ់ និងជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន​ សែន បានធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អត្ថាធិប្បាយ៤ នាទីutes មុន

ល្បែងអនឡាញ និងអំពើឆបោក ពលរដ្ឋត្រូវជៀសឱ្យផុត កុំពាក់ព័ន្ធឱ្យសោះ បើមិនចង់វិនាសដល់ខ្លួនឯង និងគ្រួសារ!

DeepSeek
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អាមេរិកហាមឃាត់ការប្រើប្រាស់ DeepSeek លើឧបករណ៍រដ្ឋាភិបាល

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ២០ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២៣ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម