ព័ត៌មានជាតិ
ក្រសួងការងារ ជំរុញឱ្យថៅកែរោងចក្របើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទៅបោះឆ្នោត
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ដែលស្ថិតក្នុងដែនអនុវត្ត នៃច្បាប់ស្តីពីការងារខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ
សង្កាត់អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខនេះ។

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ២៤ ខែឧសភា នេះថា បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគ(បុរេប្រទាន)ជាមុនសិន ដើម្បីឱ្យកម្មករនិយោជិតមានលទ្ធភាពធ្វើដំណើរទៅចូលរួមបោះឆ្នោត។ លោករដ្ឋមន្ត្រីមានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រសហគ្រាសទាំងអស់ ព្រមទាំងកម្មករនិយោជិតអនុវត្តតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិតក្នុងការចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ ខាងមុខនេះ ម្ចាស់ ឬនាយករោងចក្រសហគ្រាសត្រូវអនុញ្ញាតឱ្យកម្មករនិយោជិតបានឈប់សម្រាក ១ ថ្ងៃ មុនថ្ងៃបោះឆ្នោត និង ១ ថ្ងៃ ក្រោយថ្ងៃបោះឆ្នោតដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវអនុវត្តរាល់ការឈប់សម្រាកដូចមានកំណត់ខាងលើកម្មករនិយោជិតពុំតម្រូវឱ្យបង្ហាញឯកសារពាក់ព័ន្ធផ្សេងៗនៅពេលត្រឡប់មកវិញឡើយ ហើយចំពោះកម្មករនិយោជិតដែលអវត្តមានហួសពីច្បាប់អនុញ្ញាតដូចមានកំណត់ខាងលើ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងបទប្បញ្ញត្តិជាធរមាន។

គួរបញ្ជាក់ថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុនេះដោយមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៧ដែលបានចាប់ផ្តើមឃោសនារកសំឡេឆ្នោតចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២៕
អត្ថបទ៖ សំអឿន

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៩ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង