Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្រ្តី​ លី ធុជ​ ស្នើឲ្យ UN ESCAP ​គាំទ្រលើ​ការផ្តល់​ជំនួយ​បច្ចេកទេស​ដល់​វិស័យ​សកម្មភាព​មីន​នៅកម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ​ ប្រធានគណៈកម្មាធិការជាតិអេស្កាប់​ នៅថ្ងៃទី ២៤ ខែឧសភានេះ បាន​ស្នើ​ឱ្យ UN ESCAP ពង្រីកសកម្មភាពគាំទ្រដល់វិស័យឯកជន ដែលផ្តោតជាសំខាន់​ទៅលើសហគ្រា​សខ្នាតតូចបំផុត តូច និងមធ្យម និង ពិចារណាផ្តល់ឱកាសដល់មន្រ្តីវ័យក្មេងកម្ពុជា មកហាត់ការនៅ​អគ្គលេខាធិការដ្ឋាន UN ESCAP ហើយនិងពិចារណាគាំទ្រលើ​ការផ្តល់ជំនួយបច្ចេកទេសដល់វិស័យ​សកម្មភាពមីននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះ ធ្វើឡើងក្នុងជំនូបរវាងលោកទេសរដ្ឋមន្រ្តី ជាមួយ លោកស្រី ​Armida ​Salsiah Alisjahbana ​អគ្គលេខាធិការរងអង្គការសហប្រជាជាតិ​ និងជាប្រធាន UN ESCAP នៅថ្ងៃទី ២៤ ខែឧសភានេះ ដើម្បី​សម្តែង​ការគួរសម ​និងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើ ​ វិស័យមីនដែល​ជា​គោលដៅទី១៨ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម”។​​

​ក្នុងជំនួបនេះ លោកទេសរដ្ឋមន្រ្តី ​បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការបច្ចុប្បន្នរវាងកម្ពុជា​ និង UN ESCAP នៅក្នុងវិស័យជាច្រើន​ មានដូចជា អភិវឌ្ឍន៍សង្គម ពាណិជ្ជកម្ម វិនិយោគ និងនវានុវត្តន៍ ស្ថិតិ បរិស្ថាន និងអភិវឌ្ឍន៍ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់អភិវឌ្ឍន៍ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការគ្រប់គ្រងគ្រោះមហន្តរាយ ដឹកជញ្ជូន និងថាមពល ជាដើម។

​លោកស្រី​ Armida Salsiah Alisjahbana ប្រធាន UN ESCAP ជាបឋម សូមគោរពសួរសុខទុក​ និងជូន​ពរពុក​សូមមានសុខភាពល្អបរិបូរណ៍ ហើយក៏សូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅជូន​ចំពោះ​សម្តេច តេជោ ដែលបានថ្លែងសុន្ទរកថា​ពិសេសក្នុងកម្មវិធីបើកកិច្ច​ប្រជុំគណៈកម្មការ​សេដ្ឋកិច្ច​និងសង្គមសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN ESCAP) និងបាន​បញ្ជូន​គណៈ​ប្រតិភូកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកស្រីបានលើកឡើងថាសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន គឺជាធាតុចូល​ដ៏សំខាន់​សម្រាប់ការរៀបចំផែនទីបង្ហាញទិសរបស់ UN ESCAP ជាពិសេសក្នុងនាម​កម្ពុជាជា​ប្រធាន​អាស៊ាន។

ជាមួយគ្នានេះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏ល្អ រវាង​រាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។ លោកស្រី បានបញ្ជាក់ថា UN ESCAP នឹងបន្តកិច្ច​សហ​ប្រតិបត្តិការឲ្យកាន់តែល្អប្រសើរឡើង ជាមួយប្រទេសកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំង វិស័យពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ហិរញ្ញប្បទានប្រកបដោយចីរភាព ឌីជីថល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រមទាំងសហគ្រាសខ្នាតតូចបំផុត តូច និងមធ្យម ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

ទិន្នន័យ​សំខាន់​ៗ​ក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅ​​​ Los Angeles ឈានដល់​ថ្ងៃទី​៤​នេះ​​

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថស្រុកអង្គរបុរី ឃាត់ខ្លួនអ្នកនេសាទ​៣​នាក់​ដែលតាំងខ្លួនជាមន្ត្រីជលផល ដកហូតបានខ្នោះដៃ និងវិទ្យុទាក់ទង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរខណ្ឌទួលគោក បន្តចុះរៀបចំសណ្ដាប់ធ្នាប់កំណាត់ផ្លូវ ជុំវិញមន្ទីរពេទ្យកុមារជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឥណ្ឌាចាប់ខ្លួន បុរស​ម្នាក់ ក្រោយរកឃើញ​លលាដ៍​ក្បាល​ក្រពើ​នៅ​ក្នុងវ៉ាលិស

ព័ត៌មានជាតិ២៣ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យចាប់ឡានសារ៉ែនដែលបើកផ្លូវឱ្យអ្នកលក់អនឡាញឱ្យបាន

សន្តិសុខសង្គម៧ ម៉ោង មុន

រថយន្ត ១ គ្រឿង ដឹកបុរសម្នាក់ ទម្លាក់ចោលមុខវត្តទួលសុភាឃួន ព្រឹកឡើងប្រទះឃើញស្លាប់បាត់បង់ជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

២០២៤ គ្រោះធម្មជាតិកើតឡើងជាង ១ ពាន់លើក មានមនុស្សស្លាប់-របួស ជាង ២ រយនាក់ និងប៉ះពាល់ផ្ទះជាង ៦ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម