Connect with us

ព័ត៌មានជាតិ

សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ ស្ថាបនិក​និង​ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ ក្លោ​ស ឆ្វា​ប់ (Klaus Schwab) ស្ថាបនិក និង​ជា​ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នេះ​លោក​សាស្ត្រាចារ្យ Klaus Schwab បាន​ស្វាគមន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​អញ្ជើញ​មកកាន់​ទីក្រុង​ដា​វ៉ូស​ប្រទេស​ស្វី​ស​នៅពេលនេះ​។​លោក​ក៏បាន​អរគុណ​សម្ដេច​តេ​ជោ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ឆ្នាំ​២០២២​នេះ​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​អរគុណ​ចំពោះ​លោក​សាស្ត្រាចារ្យ ដែល​បាន​ចំណាយ​ពេលវេលា​ក្នុងជំនួប​នា​ព្រឹក​នេះ​។ នៅក្នុង​ឱកាស​នេះ សម្ដេច​តេ​ជោ​បានស្នើ​អញ្ជើញលោក​សាស្ត្រាចារ្យ Klaus Schwab ​ដើម្បី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចសន្ទនា អាស៊ាន​ពិភពលោក​លើក​ទី​២ ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា នៅ​ខែវិច្ឆិកា ឆ្នាំ ២០២២​ខាងមុខនេះ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​កាលពី​ឆ្នាំ​២០១២ ពេលដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នោះ កម្ពុជា​ក៏បាន​រៀបចំ​វេទិកា​សន្ទនា​អាស៊ាន​ពិភពលោក​ទី​១​ដែរ ដែល​កាលនោះ មានការ​ចូលរួម​ពី​ប្រធាន​ស្ថាប័ន មួយចំនួន​ដូចជា IMF ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម​។ ហើយ​លើក​នេះ​កិច្ចសន្ទនា​អាស៊ាន​ពិភពលោក ដែល​គ្រោង​ធ្វើ​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០២២​នោះ សម្ដេច​តេ​ជោ​សូម​អញ្ជើញលោក​សាស្ត្រាចារ្យ ដើម្បី​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​នោះ​។

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ដោយសារ​វេទិកា​សេដ្ឋកិច្ច​ពី​ពិភពលោក គឺមាន​ចំណុច​ជាច្រើន​ដែល​ធ្វើ​ការងារ​ប្រទាក់ក្រឡា​គ្នា​ដែល​បម្រើ​នូវ​ផលប្រយោជន៍​ដល់​អាស៊ាន​។

​ជាការ​ឆ្លើយតប លោក​សាស្ត្រាចារ្យKlaus Schwab បាន​មានប្រសាសន៍ថា គាត់​ពិតជា​អរគុណ​សម្ដេច​តេ​ជោ​ដែល​បាន​អញ្ជើញ​លោក ពីព្រោះ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ចាត់​ទុក​អាស៊ាន​ពិតជា​មាន​សារសំខាន់​ណាស់ សម្រាប់​វេទិកា​សេដ្ឋកិច្ចពិភពលោក ហើយ​ជាពិសេស​លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ព្រោះ​សម្ដេច​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា​លោក​ក៏ត្រូវ​បានការ​អញ្ជើញ​ពី​ក្រុម​ប្រទេស​G20 ផងដែរ ដើម្បី​ចូលរួម​កិច្ចប្រជុំ G20 នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ ។ លោក​បាន​បញ្ជាក់ថា​នេះ​គឺជា​ឱកាស​ដ៏​ល្អ សម្រាប់​លោក​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ក្នុងការ​ឃើញ​ពី​វឌ្ឍនភាព ភាព​រីកចំរើន​របស់​ប្រទេស​កម្ពុជា​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​ពេលដែល​លោក​សាស្ត្រាចារ្យ​មកកាន់​ប្រទេស​កម្ពុជា នឹង​បានឃើញ​ពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ក្រោយ​ពេលដែល​ប្រទេស​កម្ពុជា​ទទួលរង​នូវ​ការ​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ដូច្នេះ​លោក​សាស្ត្រាចារ្យ នឹង​បានឃើញ​ផ្ទា​ល់ពី​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្រោយ​ទទួលបាន​នូវ​សុខសន្តិភាព​នោះ​។

លោក​សាស្ត្រាចារ្យ ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក បាន​បន្ថែមទៀតថា លោក​ក៏​ចង់ឃើញ​នូវ​ការបង្កើត នូវ​មជ្ឈមណ្ឌល​មួយ​ដែល​បង្កើត​ដោយ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​កន្លងមក​បានធ្វើ​នៅតាម​បណ្ដា​ប្រទេស​ជាច្រើន ដូចជា​នៅ​អាមេរិក ចិន និង​ជប៉ុន ជាដើម ហើយ​លោក​មានបំណង​ថា តាមរយៈ​មជ្ឈមណ្ឌល​នេះ​នឹង​អាច​ទាញ​ផលប្រយោជន៍​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ដែល​ត្រូវ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ជាច្រើន​។ ម្យ៉ាងវិញទៀត​តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​នេះ នឹង​អាចជួយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដូចដែល​បាន​អនុវត្តតាម​បណ្ដា​ប្រទេស​ផ្សេងទៀត ដូចជា​ការអនុវត្ត​ប្រើប្រាស់​ត្រូ​ន ដឹកជញ្ជូន​ថ្នាំពេទ្យ​ជាបន្ទាន់​ទៅ​ទីតាំង​ដាច់ស្រយាល ត្រូ​ន​ប្រើ​ក្នុង​វិស័យ​កសិកម្ម ជាដើម ។ ហើយ​ក៏មាន​ការងារ​មួយចំនួនទៀត​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ជាមួយនឹង​ប្រព័ន្ធ​ធនាគារ​ផងដែរ​។ ឯកឧត្តម​រំពឹង​ថា​យើង​នឹង​អាច​ធ្វើការ​ជាមួយគ្នា ហើយនឹង​អាច​ចុះ​កិច្ចព្រមព្រៀង​មួយ​រវាង​កម្ពុជា និង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នាពេល​ខាងមុខនេះ ជាពិសេស​នៅពេលដែល​លោក​សាស្ត្រាចារ្យ​អញ្ជើញ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​តែម្ដង​។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សម្ដេច​នឹង​ចាត់​ឲ្យ​មន្ត្រី​ទទួលបន្ទុក ធ្វើការ​ងារ​នេះ ជាមួយនឹង​ខាង​មន្ត្រី​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

មេដឹកនាំក្រុមយុវជនសង្គមស៊ីវិល ថ្កោលចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ

សុខភាព៤ នាទីutes មុន

ទម្លាប់ទុកបាយសល់មិនត្រឹមត្រូវ ដូចនាំ​ជំងឺ​ចូលរាងកាយ​ដោយ​មិន​ដឹង​ខ្លួន

នយោបាយ៦ នាទីutes មុន

ក្រុមប្រឹក្សាធម្មនុញ្ញថាគម្រោងធ្វើឃាតសម្ដេចតេជោជាអំពើភេរវកម្មនិងបំពានរដ្ឋធម្មនុញ្ញ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ឆេះ​ការដ្ឋាន​សំណង់​នៅ​កូរ៉េខាងត្បូង បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច៦នាក់​ស្លាប់

សុខ រ៉ាសុី
ជីវិតកម្សាន្ដ១៣ នាទីutes មុន

សុខ រ៉ាស៊ី ថា អាណាព្យាបាលគួរណែនាំកូនចៅឱ្យយល់ដឹងពីទិវានៃក្តីស្រលាញ់ ជៀសវាងភ្លើតភ្លើនជ្រុលខុស

Sokha Hotels

ព័ត៌មានពេញនិយម