Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងទទួលបន្ទុកការចំណាយទាំងអស់ ប្រសិនបើមានការចរចាសម្រេច COC នៅភ្នំពេញ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានប្រកាសថា ប្រទេសកម្ពុជា នឹងទទួលបន្ទុកការចំណាយទាំងអស់លើការចរចា ដើម្បីសម្រេចបានក្រមប្រតិ​បត្តិនៅសមុទ្រចិនខាងត្បូង (COC) ប្រសិនបើភាគីជម្លោះនៃសមុទ្រចិនខាងត្បូង យល់ព្រមចរចាគ្នានៅរាជធានីភ្នំពេញនាពេលខាងមុខនេះ។ លើសនេះទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា នឹងរៀបចំសណ្ឋា​គារផ្កាយ ៥មួយ សម្រាប់ទទួលភាគីចរចាទាំងអស់ ប្រសិនបើមានការចរចានោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន​ មានប្រសាសន៍ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពី អាស៊ាន តួនាទីជាប្រធានអាស៊ានរបស់កម្ពុជា កាលពីថ្ងៃទី ២៤ ខែឧសភាថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាចំណុចដែលយើងកំពុងធ្វើដំណើរទៅមុខ ហើយមានបញ្ហាប្រឈមផង និងបញ្ហាងាយស្រួលផង។ បើតាមសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០២២នេះ ជាខួបទី ២០ នៃការចុះហត្ថលេខាលើ DOC (ក្រមប្រតិ​បត្តិនៃភាគីសមុទ្រចិនខាងត្បូង) ហើយឆ្នាំនេះ យើងកំពុងតែជំរុញការកសាងនូវ COC (ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង)។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «អ្វីដែលកម្ពុជា ធ្លាប់បានលើកតាំងពីមុនមក ហើ​យក៏មានលំដាប់លំដោយ នៃការអនុវត្តទៅតាមបែបនោះ គឺនៅត្រង់ថា ទីមួយ ត្រូវគោរពឲ្យបានម៉ត់​ចត់ជាមួយនឹង DOC…DOC បានចែងច្បាស់ណាស់ ​អំពីបញ្ហាសេរីភាពនាវាចរ អំពីការហោះហើរ អំពីបញ្ហាច្បាប់សមុទ្រឆ្នាំ ១៩៨២ អញ្ចឹងទីមួយយើងទាមទារ អំពាវនាវឲ្យមានការអនុវត្តឲ្យបានត្រឹមត្រូវ នូវបញ្ហា DOC ឯទីពីរ ប្រទេសដែលមានការពាក់ព័ន្ធ សុំធ្វើការអត់ធ្មត់សម្របសម្រួលគ្នា»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា មិនមែនជាប្រទេស ដែលមានការទាមទារអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ។ ក៏ប៉ុន្តែ កម្ពុជាក៏ទាមទារឲ្យមានការដោះស្រាយទ្វេភាគី ទៅលើចំណុចណាដែលពួកគេអាចដោះស្រាយបាន។ ចំណែកឯចំណុចទីបី គឺការខិតខំកសាងនូវក្រមប្រតិ​បត្តិនៅសមុទ្រចិនខាងត្បូង (COC)។

ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «​ហើយយើងខិតខំថា នឹងធ្វើនៅឆ្នាំនេះ ក៏ប៉ុន្តែតើយើងអាចសង្ឃឹមបានប៉ុន្មានណា យើងលើកទឹកចិត្តឲ្យការសន្ទនារវាងអាស៊ាន ជាមួយនឹងចិន រហូតដល់ខ្ញុំប្រកាសឲ្យសណ្ឋាគារ ហៃយ៉ាត ( សណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ) ផ្កាយ ៥មួយ ដើម្បីធ្វើការចរចានៅទីក្រុងភ្នំពេញតែម្ដង ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់បង្ហាញឆន្ទះ ដើម្បីទៅទីក្រុងភ្នំពេញ ខ្ញុំទទួលបន្ទុកចំណាយទាំងអស់ ហើយជូនសណ្ឋាគារផ្កាយ ៥មួយ សម្រាប់ការចរចាអាស៊ាន និងចិន​ ដើម្បីសម្រេចនូវ COC នេះ»៕

អត្ថបទ៖​ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៦ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម